(ភ្នំពេញ)៖ ក្នុងគោលបំនងចូលរួមលើកស្ទួយវិស័យវប្បធម៌​ ដែលជាដួងព្រលឹងជាតិខ្មែរ ក្រុមហ៊ុន រាធីកា ស្មាតមេឌាសឺវីស​ ប្រកាសជួយផលិតគ្រប់កម្មវិធីធំៗរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយឥតគិតថ្លៃ ដើម្បីជាការចូលរួមចំណែកទ្រទ្រង់វប្បធម៌ឲ្យកាន់តែរីកចម្រើនថែមទៀត។​

ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងឱកាសដែលលោកស្រី ភឿង សកុណា​ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញទស្សនាស្តង់តាំងពិព័រណ៌របស់ក្រុមហ៊ុន រាធីកា នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧ រៀបចំដោយក្រុមហ៊ុនសិរិមង្គល។

ក្រុមហ៊ុន រាធីកា "RATIKA" ត្រូវបានពង្រីកអាជីវកម្មពីសេវាកម្ម Smart Media Services  ក្លាយជាក្រុមហ៊ុនមុនគេបង្អស់ ទទួលស្គាល់ជាលក្ខណៈអន្តរជាតិ លើការផ្តល់សេវាកម្មថតផ្សាយផ្ទាល់គ្រប់កម្មវិធី កម្រិត4K នៅកម្ពុជា ដោយក្រុមហ៊ុន Blackmagic design អន្តរជាតិ។    

បើលោកអ្នក គ្រោងរៀបចំពិធីអាពាហ៍ពិពាហ៍ ពិធីសម្ពោធ ពិធីបុណ្យ ពិធីតាំងលក់ផលិតផល និងកម្មវិធីផ្សេងៗ ក្រុមហ៊ុន "រាធីកា" មានទទួលថតផ្សាយផ្ទាល់ មានជួលទូរទស្សន៍ 4K និង LCD Projector សម្រាប់ថតផ្សាយផ្ទាល់ក្នុងពិធីរបស់លោកអ្នក។   រូបភាពច្បាស់ជាងប្រព័ន្ធ FULL HD ជាមួយនឹងឧបករណ៍ថតផ្សាយយ៉ាងទំនើប ព្រមជាមួយសម្ភារៈទំនើបថ្មីផ្សេងៗទៀត!  "រាធីកា" ផ្តល់ជូននូវគុណភាពខ្ពស់និងការទទួលខុសត្រូវ ដើម្បីទំនុកចិត្តរបស់លោកអ្នក!    

សូមទូរស័ព្ទមកលេខ៖
?012 823 848  
?012 910 000
?017 838 889  
Facebook: Ratika Smart Media Service
Web: www.ratikapro.com