(ភ្នំពេញ)៖ នៅមុននេះបន្តិចនារសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧នេះ សាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីថ្លែងការណ៍ ជុំវិញករណីចាប់ខ្លួន និងសម្រេចចោទប្រកាន់លោក ញឹក ប៊ុនឆៃ ចំនួន២បទល្មើសពាក់ព័ន្ធគ្រឿងញៀន។
នៅក្នុងសេចក្តីថ្លែងការណ៍របស់តុលាការដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិចបានរៀបរាប់ និងសម្រេចចោទប្រកាន់លោក ញឹក ប៊ុនឆៃ ចំនួន២បទល្មើសពីបទ៖ សមគំនិតក្នុងបទល្មើលផលិតគ្រឿងញៀន និងនាំចូលសារធាតុសម្រាប់ផ្សំគ្រឿងញៀន ហើយសម្រេចបញ្ជូនសំណុំរឿងទៅកាន់ចៅក្រមស៊ើបសួរ ដើម្បីចាត់វិធានការណ៍តាមផ្លូវច្បាប់។