(បាត់ដំបង)៖ លោក ស សុខា អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាប្រចាំខេត្តព្រៃវែង និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.យ.យ.ក) ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧នេះ បានដឹកនាំមន្រ្តីរាជការ កម្លាំងសមត្ថកិច្ច និងក្រុមយុវជន ស.ស.យ.ក ដាំកូនឈើចំនួន ១០០០ដើម នៅស្រុករុក្ខាគិរី ខេត្តបាត់ដំបង។
យុទ្ធនាការដាំដើមឈើនេះ ធ្វើឡើងស្របពេលប្រទេសកម្ពុជាប្រារព្ធរុក្ខទិវាផងដែរ។
រៀងរាល់ឆ្នាំ រាជរដ្ឋាភិបាល បានកំណត់យកថ្ងៃទី០៩ ខែកក្កដា ជាថ្ងៃប្រារព្ធរុក្ខទិវា ប៉ុន្តែនៅឆ្នាំ២០១៧នេះ ខេត្តបាត់ដំបង នឹងប្រារព្ធរុក្ខាទិវានៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ ខាងមុខ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕