(ព្រៃវែង)៖ នាយឧត្តមសេនីយ៍ ឆៃ សុីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិបនិងជាអនុប្រធានក្រុមការងារចុះជួយស្រុកស្វាយអន្ទរ និងជាតំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិនិងជាប្រធានក្រុមការងារចុះជួយស្រុកស្វាយអន្ទរ និងកញ្ជ្រៀច បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសាលាបឋមសិក្សា១ខ្នងមាន៣បន្ទប់និងសាលាបុណ្យ១ខ្នង ស្ថិតនៅភូមិសំរោង ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
ពិធីសម្ពោធអគារសិក្សា គឺជាអំណោយឧបត្ថម្ភរបស់លោកតា ទៀ គួងហួតនិងកូនចៅរស់នៅទីក្រុងហុងកុង និងសាលាបុណ្យ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧ ។
នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ឆៃ សុីណារិទ្ធ បានឧបត្ថម្ភសម្ភារ និងថវិការមួយចំនួនដល់ប្រជាពុទ្ធបរិស័ទ ព្រមទាំងព្រះសង្ឃ កងកំលាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅភូមិសំរោង ស្រុកស្វាយអន្ទរ ប្រកបដោយភាពស្និទ្ធស្នាល។