(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បានណែនាំ និងជំរុញទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅទីរួមខេត្តកំពង់ចាម ត្រូវចូលរួម និងបង្កើនសកម្មភាពហាត់ ប្រាណ គឺដើម្បីរក្សាសុខភាពឲ្យបានរឹងមាំ ខណៈរាជរដ្ឋាភិបាល អាជ្ញាធរខេត្ត បានចំណាយប្រាក់មិនតិចនោះឡើយ លើការជួសជុល និងរៀបចំមាត់ទន្លេកាន់តែល្អប្រសើរ ដោយមានការទាក់ទាញខ្លាំង។
នៅព្រឹកព្រលឹមថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧ លោក គួច ចំរើន ដែលអាវសើមដោយសារញើសហូរធ្លាក់ ដោយសារការរត់ហាត់ប្រាណ នៅតាមមាត់ទន្លេដ៏ស្រស់ស្អាតនោះ បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ មួយក្រុមខណៈពួកគេក៏កំពុងដើរហាត់ប្រាណផងដែរ។
និយាយដោយភាពម៉ឺងម៉ាត់ ក្នុងនាមជាមេដឹកនាំម្នាក់ ទើបទទួលការតែងតាំងជាអភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា «ខ្ញុំពិតជាមានការគាំទ្រខ្លាំងណាស់ ដើម្បីលើកកម្ពស់សុខភាពបងប្អូនប្រជាពលរដ្ឋ ពីព្រោះការហាត់ប្រាណ ជាចំណែកមួយយ៉ាងសំខាន់ ដើម្បីឲ្យយើងមានសុខភាពល្អ។ សម្តេចតេជោតែងតែអំពាវនាវ (ឲ្យមានការហាត់ប្រាណ)។ នៅទីនេះរាជរដ្ឋាភិបាល បានកសាងសមិទ្ធផលជាបន្តបន្ទាប់ មាត់ទន្លេត្រូវបានធ្វើការកែលំអរ ដើម្បីឲ្យបងប្អូនមកហាត់ប្រាណ និងកំសាន្ត ចឹងចង់ឲ្យបងប្អូនចូលរួមហាត់ប្រាណ ដើម្បីកាត់បន្ថយការចំណាយ ហើយគ្មាននរណាទៅជំទាស់ជាមួយបងប្អូននោះទេ»។
សូមស្តាប់ការថ្លែងរបស់បងប្អូនប្រជាពលរដ្ឋ ខាងក្រោមនេះ៖