(ភ្នំពេញ)៖ គិតត្រឹមដើមខែសីហា ឆ្នាំ២០១៧នេះ ចំនួនអ្នកប្រើបណ្តាញព័ត៌មាន App Fresh News បានកើនឡើងរហូតដល់១លាននាក់ហើយ ដោយក្នុងមួយថ្ងៃៗមានបងប្អូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស Download ប្រើប្រាស់ App របស់ Fresh News ចំនួនពី១០០០ ទៅ១៣០០នាក់។ ចំណែក Facebook របស់ Fresh News បានកើនឡើងជាង២.១៣លាននាក់។
Fresh News ជាអង្គភាពព័ត៌មានមួយនៅកម្ពុជា ដែលបានប្រើប្រាស់បច្ចេកវិទ្យាទំនើប ក្នុងការបាញ់បញ្ជូនព័ត៌មានថ្មីៗ និងចុងក្រោយបំផុតទៅកាន់ Mobile ត្រឹមតែមួយនាទីប៉ុណ្ណោះទៅកាន់អ្នកប្រើប្រាស់បណ្តាញព័ត៌មានទាំងអស់របស់ Fresh News ទាំង iOS និង Android។
Fresh News មានអ្នកយកព័ត៌មាន ដែលមានបទពិសោធន៍យូរឆ្នាំ លើវិស័យព័ត៌មាន នឹងខិតខំអស់ពីកម្លាំងកាយចិត្ត ដើម្បីប្រមូលយកព័ត៌មាន ពីគ្រប់ទីកន្លែង និងគ្រប់តថភាពសង្គមទាំងអស់ ចែកជូនប្រជាពលរដ្ឋ កម្ពុជាគ្រប់ស្រទាប់វណ្ណៈ។ Fresh News ក៏សូមធ្វើជាអ្នកឆ្លើយឆ្លង ពាំនាំព័ត៌មានគ្រប់បែបយ៉ាងពី ប្រជាពលរដ្ឋ ទៅកាន់មន្រ្តីរាជរដ្ឋាភិបាល និងពីមន្រ្តីរាជរដ្ឋាភិបាល ទៅកាន់ប្រជាពលរដ្ឋវិញផងដែរ។
ការផ្សព្វផ្សាយព័ត៌មានរបស់ Fresh News រួមមាន៖
ទី១៖ បាញ់បញ្ជូនព័ត៌មានទៅកាន់ App Fresh News នៅលើទូរស័ព្ទដៃ ដែលមានអ្នកប្រើប្រាស់ជាង១លាននាក់។
ទី២៖ បង្ហាញនៅលើគេហទំព័រ www.freshnewsasia.com ដែលមានចំនួនអ្នកចូលមើលក្នុងមួយខែជាង១០លានដង។
ទី៣៖ បង្ហោះទៅកាន់ Faceboook ដែលមានចំនួនជាង២លាននាក់។
ទី៤៖ Fresh News TV ផ្សាយផ្ទាល់ព័ត៌មាន និងព្រឹត្តិការណ៍សំខាន់ៗភ្លាមៗ Live ទៅកាន់ Fresh News, Facebook, Youtube, Website។
ទី៥៖ Fresh News ជាភាសាអង់គ្លេស (English Version) សម្រាប់ពង្រីកព័ត៌មានរបស់កម្ពុជាទៅកាន់ពិភពលោក៕