(ភ្នំពេញ)៖ បន្ទាប់ពីមានព័ត៌មានថា មន្ដ្រីនគរបាលចរាចរណ៍ដែលឈរជើងតាមគោលដៅ ត្រូវមេបង្ខំឲ្យបង់ប្រាក់ប្រចាំខែ មួយខែ១០០ដុល្លារនោះ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចេញមុខមកច្រានចោលព័ត៌មាននេះទាំងស្រុង។
តាមលិខិតរបស់នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រោយពីបានទទួលព័ត៌មាននេះ ខ្ញុំបានបញ្ជាឲ្យលោកស្នងការរងទទួលផែនសណ្ដាប់ធ្នាប់ និងលោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកធ្វើការស្រាវជ្រាវជាបន្ទាន់ ជាលទ្ធផលតាមការបំភ្លឺរបស់មន្ដ្រីនគរបាលចរាចរណ៍ ដែលឈរជើងតាមគោលដៅដែលបានចុះផ្សាយ គឺពុំមានការបង់ប្រាក់ដាក់ខែឲ្យថ្នាក់ដឹកនាំណាម្នាក់ទេ និងចំពោះថ្នាក់ដឹកនាំការិយាល័យ ថ្នាក់ផ្នែកក៏មិនមានការបង្ខិតបង្ខំឲ្យមន្ដ្រីនគរបាលបង់ប្រាប់ ដាក់ខែឲ្យខ្លួនដែរ»។
សូមអានការបំភ្លឺរបស់ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ដែលមានខ្លឹមសារទាំងស្រុងនៅខាងក្រោម៖