(ព្រះសីហនុ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឲ្យដឹងថា នៅព្រឹកថ្ងៃទី០៥ ខែសីហានេះ អាកាសថាតុនៅតំបន់មាត់សមុទ្រមានសភាពអួរអាប់ និងមានភ្លៀងធ្លាក់ផងដែរ។
*នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី ០៥ ខែសីហា នេះ ផ្ទៃមេឃនៅតែបន្តមានសភាពអួអាប់ និងមានភ្លៀងធ្លាក់ខ្លាំង ចាប់តាំងពីម៉ោង ៣ ទៀបភ្លឺ ។ នៅលើផ្ទៃសមុទ្រ ខ្យល់មានសភាពធម្មតា តែរលកសមុទ្រធំៗមធ្យម ។
*ស្ថានភាពអាកាសធាតុនៅខេត្តកែប នាព្រឹកថ្ងៃទី ០៥ ខែសីហា នេះ ផ្ទៃមេឃនៅតែមានសភាពអួអាប់ និងមានភ្លៀងបន្តធ្លាក់រលឹមស្រិចៗគ្របដណ្តប់ទូទាំងខេត្ត ។
*ស្ថានភាពអាកាសធាតុនៅខេត្តកំពត នាព្រឹកថ្ងៃទី ០៥ ខែសីហា នេះ ផ្ទៃមេឃនៅតែមានសភាពអួអាប់ និងមានភ្លៀងបន្តធ្លាក់រលឹមស្រិចៗនៅតាមតំបន់មួយចំនួន ដូចជា ក្រុងកំពត ស្រុកទឹកឈូ ស្រុកកំពង់ត្រាច និងស្រុកដងទង់៕