(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ លោក លឹម ជាវុត្ថា, កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, លោក សៀ សៀកឡេង, លោក ហួន លីហួ, លោក ឥដ្ឋ វុត្ថា រាយការណ៍ព័ត៌មាន ទាំងនេះ៖

 

* ព័ត៌មានជាតិ (Cambodia News)
១៖ រៀងរាល់ថ្ងៃអាទិត្យចាប់ពីថ្ងៃទី២០ ខែសីហានេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចុះជួបសំណេះសំណាល កម្មករ កម្មការិនី តាមបណ្ដារោងចក្រ
២៖ លោក ម៉ម សូណង់ដូ៖ «ខ្ញុំលាលែងពីតំណែងប្រធានគណបក្ស ដោយសារប្រជាពលរដ្ឋអស់ជំនឿចិត្តលើរូបខ្ញុំ»
៣៖ រាជរដ្ឋាភិបាល ផ្តល់ប្រាក់ឧបត្ថម្ភដល់មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធក្នុងម្នាក់ៗ ចំនួន៥ម៉ឺនរៀល នាឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០១៧នេះ
៤៖ ផ្អើលរឿងចាប់ក្មេងដាក់ក្នុងរថយន្ដ នៅស្រុកពាមរក៍ ស្នងការខេត្តព្រៃវែង ចេញមកបកស្រាយ និងអំពាវនាវឲ្យពលរដ្ឋ បញ្ឈប់ការចែកចាយព័ត៌មានមិនពិតនេះ ព្រោះជាការយល់ច្រឡំ
៥៖ ករណីលោក ញឹក ប៊ុនឆៃ! ប្រធានគណបក្សយុ វជនកម្ពុជា យល់ថា មិនមែនជារឿងនយោបាយ ប៉ុន្ដែ ជារឿងបុគ្គលប្រព្រឹត្តបទល្មើស
៦៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ អំពើល្មើសមិនរើសមុខអ្នកប្រព្រឹត្ត! សូមលើកទឹកចិត្តដល់មន្ត្រីអនុវត្តច្បាប់ និងសូមកុំលាបព័ណ៌ការអនុវត្តច្បាប់នៅកម្ពុជា!
៧៖ ប្រជាពលរដ្ឋជិត២០០នាក់ ចូលរួមបរិច្ចាគជួយកសាងចេតិយជូនសព លោកបណ្ឌិត កែម ឡី នៅថ្ងៃយុទ្ធនាការ ទី៤នេះ
៨៖ កិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៃកម្ពុជា ក្រោមអធិបតីសម្ពេចតេជោ ហ៊ុន សែន បានអនុម័ត និងឯកភាពទាំងស្រុង លើរបៀបវារៈទាំង៣នៃអង្គប្រជុំ

* ព័ត៌មានអន្តរជាតិ (World News)
១៖ សមាជិកសភាអាមេរិក «ព្រមព្រៀងគ្នាកំណត់អំណាច ដូណាល់ ត្រាំ» មិនឲ្យតែងតាំងមន្ត្រីណាមួយស្រេចតែចិត្តទៀត!
២៖ រដ្ឋអាជ្ញាវេណេស៊ុយអេឡា «ចោទរដ្ឋាភិបាល លោក ម៉ាឌូរ៉ូ ក្លែងបន្លំលទ្ធផលឆ្នោត« និងស្នើតុលាការផ្អាកការតែងតាំងសមាជិកសភាថ្មី!
៣៖ សហរដ្ឋអាមេរិកប្រកាសថា «គ្មានថ្ងៃទទួលស្គាល់ សភាធម្មនុញ្ញថ្មី របស់វេណេស៊ុយអេឡាជាដាច់ខាត»
៤៖ កូរ៉េខាងជើងឌឺដង៖ «អាមេរិកខា្លចអាវុធនុយក្លេអ៊ែរមែនទែនហើយ ទើបដាក់ទណ្ឌកម្មលើទីក្រុងព្យុងយ៉ាងបែបនេះ»
៥៖ ក្រសួងការបរទេសកូរ៉េខាងជើង «ប្រកាសថ្កោលទោសធ្ងន់ៗចំពោះអាមេរិក» ជុំវិញការហាមពលរដ្ឋអាមេរិក ធ្វើដំណើរទៅព្យុងយ៉ាង! ៕