(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានណែនាំឲ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ ត្រៀមរៀបចំសម្រាប់កិច្ចប្រជុំគណៈរដ្ឋមន្រ្តីចំរុះកម្ពុជា-ថៃ លើកទី៣ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី០៧ និងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ខាងមុខនេះ ក្នុងនាមជាម្ចាស់ផ្ទះឲ្យបានល្អបំផុត។
នេះជាប្រសាសន៍លើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងប្រជុំគណៈរដ្ឋមន្រ្តីនៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧នេះ។
នេះគឺជាកិច្ចប្រជុំគណៈរដ្ឋមន្រ្តីចំរុះកម្ពុជា-ថៃ លើកទី៣ ហើយកម្ពុជាបានក្លាយជាម្ចាស់ផ្ទះរៀបចំកម្មវិធី។ ក្រៅពីការចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្រ្តីចំរុះកម្ពុជា-ថៃ កិច្ចប្រជុំនេះក៏ជាឪកាសដ៏ល្អមួយ សម្រាប់ឲ្យថ្នាក់ដឹកនាំ កម្ពុជា-ថៃ បានជួបសំណេះសំណាលគ្នា និងផ្លាស់ប្តូរបទពិសោធន៍ល្អៗ ឲ្យគ្នាទៅវិញទៅមកនិងក៏ជាការ ពង្រឹងកិច្ច សហប្រតិបត្តិការល្អរវាងគ្នា និងគ្នាផងដែរ៕