(ភ្នំពេញ)៖ រថយន្ដ Land Rover All New Discovery ជំនាន់ថ្មីទី៥ ប្រណិត និងទំនើបដាច់គេ នឹងឈានចូលក្នុងទីផ្សារកម្ពុជា នាពេលឆាប់ៗខាងមុខនេះ តាមរយៈក្រុមហ៊ុន អ អិម អេ ខេមបូឌា។

រថយន្ដមួយនេះ បានប្ដូរសឹងតែទាំងស្រុងពីជំនាន់មុនៗរបស់ខ្លូន ដើម្បីឲ្យក្លាយខ្លួនទៅជារថយន្ដប្រភេទ SUV ដែលស៊ីវិល័យ និងទំនើបជាងបំផុត។ ជាមួយនឹង ចំនុចដ៏ពិសេសដាច់គេទាំង ១០ ទើបធ្វើឲ្យរថយន្ដ Land Rover All New Discovery ជំនាន់ទី៥ នេះ ក្លាយជារថយន្ដជំម្រើសដ៏ល្អបំផុតសម្រាប់អ្នកប្រើប្រាស់។

ទី១៖ រថយន្ដនេះ មានកន្លែងអង្គុយធំជាងមុន ដែលអាចអង្គុយបានចំនួន ៧នាក់ ហើយកៅអីអង្គុយជួរទី៣ អាចអង្គុយបានយ៉ាងទូលាយ និងមើលទៅមុខបាន ដូចអ្នកអង្គុយនៅជួរទី ២ និង១ យ៉ាងមានផាសុកភាព។

ទី២៖ វាបានបំពាក់ដោយបច្ចេកវិទ្យា Incontrol Remote ដែលអាចបញ្ជាមុខងារផ្សេងៗរបស់រថយន្ដ តាមរយៈ Ipad បានយ៉ាងងាយស្រួល។

ទី៣៖ វាអាចទំលាក់បូមបានរហូតដល់ ៤០mm ដែលងាយស្រួលក្នុងការចុះ និងឡើងរថយន្ដ

ទី៤៖ នៅឃ្លុបខាងក្រោយមានកន្លែងអង្គុយសម្រាប់ស្ទួចត្រី មើលថ្ងៃលិចនិងនិយាយគ្នាបានយ៉ាងសប្បាយរីករាយ និងអាចផ្ទុកទំងន់បានរហូតដល់ ៣០០គីឡូក្រាម

ទី៥៖ នៅឃ្លុបខាងក្រោយមានចំនុះធំជាងមុនរហូតដល់ ២៥០០លីត្រ ដែលដាក់អីវ៉ានបានយ៉ាងច្រើន

ទី៦៖ នៅផ្នែកខាងក្នុងរបស់រថយន្ដមានកន្លែងសម្រាប់សាកថ្ម កំលាំង 12V ចំនួន ៦កន្លែង ដែលងាយស្រួលដល់ទាំងអ្នកបើកបរ និងរួមដំណើរជាមួយ ជាពិសេសនៅពេលធ្វើដំណើរផ្លូវឆ្ងាយ ហើយមានកន្លែងសម្រាប់ដោត USB រហូតដល់ ៨កន្លែង និងអាចចែករំលែក Wifi Hotspot ទៅកាន់ទូរសព្ទ័ដៃ បានរហូតដល់ ៨គ្រឿងឯណោះ

ទី៧៖ វាបានអោយអ្នកភ្ជាប់ Ipad រហូតដល់ចំនួន ៤ ដែលឲ្យអ្នកអង្គុយ អាចបញ្ជាមុខងារផ្សេងៗបានផ្ទាល់ខ្លួន ជាមួយនឹងបច្ចេកវិទ្យា Incontrol Remote

ទី៨៖ រថយន្ដនេះ អាចបើកក្នុងទឹកជម្រៅរហូតដល់ ៩០០mm និងអាចសណ្ដោងបានទំម្ងន់រហូតដល់ ៣៥០០ គឺឡូក្រាម។

ទី៩៖ វាបំពាក់ដោយប្រពន្ធ័ ADAS (Advanced Driver Assistance System) ដែលជួយសម្រួលស្មារតីដល់អ្នកបើកបរ យ៉ាងមានសុវត្ថិភាពខ្ពស់បំផុត ដូចជាអ្នកបើកបរងងុយគេង ឫបើកបរខុសគន្លងផ្លូវជាដើម ហើយមានបំពាក់ដោយខ្សែក្រវ៉ាត់សុវត្ថិភាពដល់គ្រប់អ្នកអង្គុយក្នុងរថយន្ដទាំងអស់

ទី១០៖ តួរថយន្ដត្រូវបានផលិតឡើងពីលោហៈធាតុអាលុយមីញ៉ូម ដែលជួយសន្សំទម្ងន់របស់រថយន្ដបានរហូត ៤៨០គីឡូក្រាម និងស្វិត មាំ ជាងលោហៈធាតុផ្សេងៗទៀត

សូមអញ្ជើញមកកាន់អគារតាំងលក់រថយន្ត Jaguar Land Rover ដើម្បីធ្វើការបើកបរសាកល្បងនិងជាវរថយន្តដ៏ប្រណិតមួយណាដែលលោកអ្នកពេញចិត្តឥលូវនេះ។

ព័ត៌មានលម្អិតពីរថយន្តប្រណិត Jaguar និងLand Rover មាននៅមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

សូមទំនាក់ទំនង៖ 023 888-811 / 070 999-111
គេហទំព័រ ផ្លូវការ៖ www.landrovercambodia.com
ទំព័រ Facebook ផ្លូវការ៖ Land Rover Cambodia
ទំព័រ Instagram ផ្លូវការ៖ @LandRoverCambo