Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ្រោះធម្មជាតិ! ផ្ទះប្រជាពលរដ្ឋចំនួន១០៦ខ្នង នៅស្រុកមង្គលបុរី ត្រូវខ្យល់កន្ត្រាក់វាយបំផ្លាញ

04-08-2017 16:43

(បន្ទាយមានជ័យ)៖ តែមួយល្ងាចប៉ុណ្ណោះផ្ទះចំនួន១០៦ខ្នង របស់ប្រជាពលរដ្ឋលើភូមិសាស្ត្រ៦ឃុំ (ឃុំគោល័​ង្គ, ឃុំអូរប្រាសាទ, ឃុំបន្ទាយនាង, ឃុំរហាត់ទឹក, ឃុំ​ចំណោម និងឃុំភ្នំតូច) ក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ត្រូវបានខ្យល់កន្ត្រាក់វាយបំផ្លាញ។ នេះបើតាមលោក រត្ន័ ដាស៊ីណង់ អភិបាលរងស្រុកមង្គលបូរី បានបញ្ជាក់ឲ្យដឹង នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧នេះ។

លោក ឈើយ ចាន់ណា អភិបាលរងខេត្តបន្ទាយមានជ័យ ក៏បានឲ្យដឹងថា រដ្ឋបាលស្រុកមង្គលបុរី កងកម្លាំង និងអ្នកពាក់ព័ន្ធ បានកំពង់ដុតដៃជើងចុះពិនិត្យដោះស្រាយភ្លាមៗ ក្រោយពីទទួលបានដំណឹងដ៏សោកស្តាយនេះ។

លោក រត្ន័ ដាស៊ីណង់ បានឲ្យដឹងទៀតថា ផ្ទះរងគ្រោះសរុបរួមមានចំនួន៦ឃុំ ទី១៖ អូរប្រាសាទ ៣ភូមិ ៥៩ខ្នង ទី២៖ ភ្នំតូច ៦ខ្នង ទី៣៖ បន្ទាយនាង ២០ខ្នង ទី៤៖ គោកបល័ង្គ១៤ខ្នង ទី៥៖ ចំណោម២ខ្នង ទី៦៖ រហាត់ទឹក ៤ខ្នង និងសាលាបឋមសិក្សាភ្នំធំ១ខ្នង សរុបការខូចខាតចំនួន១០៦ខ្នង របើកដំបូល ជញ្ជាំង រលំទាំងស្រុង៕