(ភ្នំពេញ)៖ លោក Kazunari Ueno ចុងភៅល្បីនៅប្រទេសជប៉ុន បានមកបង្ហាញបទពិសោធន៍ នៃការចម្អិនម្ហូបអាហារជប៉ុន ប្រចាំភោជនីយដ្ឋាននៅជប៉ុន មកកម្ពុជា នៅភោជនីយដ្ឋាន Kanji ចំនួនពីរថ្ងៃ ចាប់ពីថ្ងៃទី០៣-០៤ ខែសីហានេះ ។
លោក Kazunari Ueno បានថ្លែងថា «នេះជាឱកាសល្អណាស់សម្រាប់ខ្ញុំ ដែលបានមកបង្ហាញស្នាដៃចម្អិនម្ហូបល្បីៗប្រចាំប្រទេសជប៉ុន មកកម្ពុជា ដែលនៅយប់នេះ និងយប់ស្អែក ខ្ញុំនឹងបង្ហាញមុខម្ហូបជាច្រើនមុខទៀត ដើម្បីឲ្យប្រជាពលរដ្ឋខ្មែ មានបទពិសោធន៍ ជាមួយនឹងរសជាតិថ្មីនៃអាហារ និងស្រាមកពីប្រទេសជប៉ុន ដែលធ្វើឲ្យលោកអ្នក ទៅកាន់ពិភពថ្មីនៃរសជាតិថ្មី ប្លែកឆ្ងាញ់ ពិសេសជាមួយនឹងភោជនីយដ្ឋាន Kanji ដែលមានបន្ទប់ពិសាអាហារដ៏ប្រណិត សម្រាប់ពិភាក្សាការងារ គ្រួសារ និងមិត្ដភ័ក្ដ ក្នុងទទួលទានអាហារជជែកកំសាន្ដផងដែរ»។
លោក លូ ម៉េង ជាស្ថាបនិក និងប្រធានចុងភៅម្នាក់ ដែលមានស្នាដៃចំណានល្បីល្បាញ នៅប្រទេសកម្ពុជា បានថ្លែងថា «ខ្ញុំពិតជាសប្បាយចិត្ដណាស់ ដែលបានអញ្ជើញចុងភៅដ៏ល្បី ពីប្រទេសជប៉ុន មកកម្ពុជា ដែលលោកមានបទពិសោធន៍ជាង៣០ឆ្នាំមកហើយ លើអាជីពជាចុងភៅម្ហូបនេះ ហើយសម្រាប់ពេលនេះ គាត់បានមកច្នៃប្រឌិតម្ហូបអាហារត្រីស្រស់ សាច់ស្រស់របស់ខ្មែរយើង និងពីបរទេសមកធ្វើ ពិតជាអស្ចារ្យមែន ពិសេសបានចែករំលែកនូវម្ហូបជប៉ុនច្រើនទៀត មកហាងរបស់យើង ទាំងគុណភាព ទាំងរសជាតិ និងការតុបតែងយ៉ាងប្រណិត ។
លោកបន្ដថា «ការបង្ហាញវត្ដមានរបស់ចុងភៅដ៏ល្បីរបស់ប្រទេសជប៉ុន មកហាងរបស់យើង គឺមានអត្ថប្រយោជន៍ច្រើនណាស់ លើការច្នៃម្ហូបអាហារ ប្រកបដោយរសជាតិដើមឆ្ងាញ់ពិសារ របស់មុខម្ហូបជប៉ុន ដែលនឹងបង្កើនភាពទាក់ទាញអ្នកទេសចរណ៍ មកកំសាន្ដនៅប្រទេសកម្ពុជា អាចពិសាអាហារ ដូចរសជាតិនៅប្រទេសរបស់ខ្លួនចឹង ពិសេសនោះ គឺសូម្បីតែ ភ្ញៀវខ្មែរយើងសព្វថ្ងៃនេះ ក៏និយមពិសារអាហារជប៉ុនច្រើនណាស់ដែរ ។ដូច្នេះ នៅភោជនីយដ្ឋាន Kanji មានទាំងគ្រឿងសមុទ្រស្រស់ ត្រីស្រស់ ស្ទើរគ្រប់មុខ ឆ្ងាញ់ពិសា គុណភាពល្អ អនាម័យខ្ពស់ រួមជាមួយនឹងភេសជ្ជៈល្បីៗជាច្រើនមុខ ពិសេសនោះ គឺភេសជ្ជៈស្រាបែបប្រពៃណីជប៉ុន ដែលផលិតចេញពីអង្គរចម្រាញ់ ជាស្រា Sowanotsuru Sake ផលិតនៅNadaKobe ប្រទេសជប៉ុន ដែលពិសាទៅកាន់ឈ្ងុយឆ្ងាញ់ ស្រួលពិសា និងល្អសម្រាប់សុខភាព»។
ភោជនីយដ្ឋាន Kanji ជាហាងមួយដ៏ទំនើប ទាន់សម័យ មានអាហាគ្រប់បែប ទាំងអឺរ៉ុប ខ្មែរ ជប៉ុន ជាមួយនឹងចុងភៅជំនាញទៅតាមមុខម្ហូប មានបទពិសោធជាច្រើនឆ្នាំ ពិសេស ម្ហូបជប៉ុន គឺចុងភៅជប៉ុនពិតៗ ដែលពិសាហើយ ដូចបានពិសានៅប្រទេសជប៉ុនផ្ទាល់តែម្ដង ។
កុំភ្លេចណា ចង់ពិសាអាហារ ឆ្ងាញ់ ស្រស់ គ្រប់មុខ មានគុណភាពល្អ អនាម័យខ្ពស់ ជាមួយនឹងរសជាតិ ស្រាជប៉ុនសុទ្ធ ១០០% សូមអញ្ជើញមកពិសានៅ ភោជនីយដ្ឋាន Kanji ដែលស្ថិតនៅទីតាំង ក្នុងសណ្ឋាគារអលមិន ១២៨អេហ្វ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ ឬទំនាក់ទំនងតាមទូរស័ព្ទលេខ៖ 016 31 28 28 ៕