(ភ្នំពេញ)៖ សាលារៀនខូលីងវូដភ្នំពេញ (CSPP) ជាគ្រឹះស្ថានសិក្សាឯកជន ដែលទើបបង្កើតថ្មី ប្រជុំដោយគ្រូល្បីៗថ្នាក់ជាតិ និងមានតមៃ្លសិក្សាទាបជាងសាលាដ៏ទៃ បានចាប់ផ្តើមទទួលសិស្សចាប់ពីថៃ្ងនេះតទៅ​។

លោកគ្រូ ​ខេង​ គិមស្រ៊ាង និងលោកគ្រូ កែវ ចំរើន (ល្បីលើមុខវិជ្ជាគណិតវិទ្យា), លោកគ្រូ ធាង ស្រ៊ុយ និងលោកគ្រូ ម៉ៅ ស៊ីណា (ល្បីខាងរូបវិទ្យា), អ្នកគ្រូ ជឹម ណៃកេង និងលោកគ្រូ រស់ សុភារ៉ាវុធ (ល្បីខាងគីមីវិទ្យា), លោកគ្រូ កែវ ណារិន និងលោកគ្រូ ឡុង សារិន (ល្បីខាងអក្សរសាស្រ្ត), ​អ្នកគ្រូឃឹម គីមហួយ និងលោកគ្រូ យី សុគន្ធ (ល្បីខាងជីវៈវិទ្យា), និងលោកគ្រូអ្នកគ្រូល្បីៗជាច្រើនរូបទៀត បានរួមគ្នាត្រៀមផ្តល់ការអប់រំ និងសិក្សាលើមុខវិជ្ជាទាំងអស់ ដើម្បីធានាឲ្យសិស្សទទួលបានជោគជ័យគ្រប់កម្រិត ​​និងជាពិសេសនៅពេលប្រឡងឌីផ្លូម​ និងបាក់ឌុប​។

លក្ខណៈពិសេសដែល CSPP ឈានមុខផ្តាច់គេលើកគុណភាពអប់រំនៅកម្ពុជា គឺប្រជុំដោយគ្រូល្បីៗ ហើយសិស្សដែលរៀននៅCSPP ពុំចាំបាច់សិក្សាបង់លុយបន្ថែម នៅកន្លែងដ៏ទៃទៀត ឡើយដោយសារ CSPP មានកម្មវិធី​បំប៉ន​​បន្ថែមដោយឥតគិតថ្លៃ ជាពិសេសលើ​មុខវិជ្ជាដែលប្អូនៗមានការលំបាក ដើម្បីទទួលបានជោគជ័យ និងការប្រកួតប្រជែងផ្សេងៗ រីឯតមៃ្លសិក្សាវិញទាបជាងសាលាដ៏ទៃច្រើនណាស់​។

CSPP បង្រៀនជាភាសាខែ្មរ និងអង់គេ្លស និងមានជម្រើសបនែ្ថ​ម ជាភាសាចិនមួយទៀត​។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងកមកាន់លេខទូរស័ព្ទ៖ ០១២ ៨៩៨ ១២៤​ /០១២ ៨៩០ ​៤៦៥/ ០៩៨ ២២៤ ៣៤៨
សាលាខូលីងវូដភ្នំពេញ ​មានទីតាំង​ស្ថិត​នៅ​អគារ​លេខ៥០ ផ្លូវ៣១៥​ សង្កាត់បឹងកក់II ខណ្ឌទួលគោក រាជធានីភ្នំពេញ​៕