(កណ្ដាល)៖ លោក ណុប រ័ត្ននិមល ប្រធានគណៈអចិន្រ្តៃយ៍ក្រុមយុវជនគណៈពង្រឹងស្រុកកណ្ដាលស្ទឹង តំណាងនាយឧត្តមសេនីយ៍កត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧នេះ ដឹកនាំក្រុមការងារ និងលោកគ្រូ អ្នកគ្រូ ចុះរៀបចំការប្រឡងសាកល្បង នៅវិទ្យាល័យកំពង់កន្ទួត។
ការប្រឡងសាកល្បងនេះ មានសិស្សានុសិស្សចូលរួមចំនួន៤៦២រូប មកពី០៣វិទ្យាល័យទូទាំងស្រុក ក្នុងនោះ វិទ្យាល័យកំពង់កន្ទួត, វិទ្យាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដើមឬស្សី និងវិទ្យល័យព្រែកស្លែង ហើយការប្រឡងសាកល្បងនេះ មានរយៈពេល០២ថ្ងៃ ចាប់ថ្ងៃទី០៤-០៥ ខែសីហា ឆ្នាំ២០១៧ មានមុខវិជ្ជា៖ ភាសាខ្មែរ, គណិតវិទ្យា, រូបវិទ្យា, គីមីវិទ្យា, ជីវវិទ្យា។
សូមជម្រាបថា ការប្រឡងបាក់ឌុបឆ្នាំនេះ នឹងត្រូវប្រព្រឹត្តទៅរយៈពេល២ថ្ងៃ នៅថ្ងៃទី២១-២២ ខែសីហា ឆ្នាំ២០១៧ ហើយប្រកាសលទ្ធផល នៅតាមមណ្ឌលប្រឡងនីមួយៗ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់មណ្ឌលប្រឡង នៅរាជរាធានីភ្នំពេញ និងខេត្ដកណ្ដាល និងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់មណ្ឌលប្រឡងនៅខេត្តផ្សេងៗទៀត៕