(ភ្នំពេញ)៖ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧នេះ អភិបាលខណ្ឌដង្កោ និងជាជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី គឺលោក នុត ពុធដារ៉ា បានបន្តដឹកនាំមន្រ្តីក្រោមឱវាទចុះទៅសួរសុខទុក្ខ និងថ្លែងអំណរគុណប្រជាពលរដ្ឋ នៅតាមមូលដ្ឋានសង្កាត់រលួស ព្រមទាំងការចុះពិនិត្យផ្លូវបេតុថ្មីមួយខ្សែ និងពិនិត្យគម្រោងផ្លូវមួយខ្សែទៀត ដែលនឹងសាងសង់។
ក្រៅពីការថ្លែងអំណរគុណនោះអភិបាលខណ្ឌ បានសំណេះសំណាលសាកសួរសុខទុក្ខ ស្វែងយល់អំពីតម្រូវការកង្វល់ និងបញ្ហានានា របស់ប្រជាពលរដ្ឋ បន្ថែមទៀត ដើម្បីត្រៀមដោះស្រាយនាពេលខាងមុខកាន់តែប្រសើរឡើង។
នៅចំពោះមុខប្រជាពលរដ្ឋទាំងនោះលោក នុត ពុធដារ៉ា បានផ្តាំផ្ញើការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជា ប្រធានគណបក្ស ប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូពីការរស់នៅប្រចាំរបស់បងប្អូន។
ជាមួយគ្នានេះលោកអភិបាលក៏បានថ្លែងប្រាប់ទៅប្រជាពលរដ្ឋ ឲ្យបន្តបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ជ្រើសរើសតំណាងរាស្រ្ត អាណត្តិទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីសម្រាប់ដឹកនាំ ប្រទេសជាតិ កាន់តែមានការរីកចំរើន និងអភិវឌ្ឍន៍ខ្លាំងឡើងថែមទៀត៕