(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើសនិស្សិតប្រឡងយកអាហារូបករណ៍ ១០០% ចូលរៀនថ្នាក់បរិញ្ញាបត្ររង សម្រាប់ឆ្នាំសិក្សា២០១៧-២០១៨ នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ចំនួន១២០កន្លែង លើមុខជំនាញចំនួន៤ រួមមាន៖ វិទ្យាសាស្រ្តដំណាំ វិទ្យាសាស្រ្តសត្វ វិទ្យាសាស្រ្តជលផល និងកុំព្យូទ័រធុរកិច្ច។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា លក្ខខណ្ឌដែលអាចដាក់ពាក្យប្រឡងបាន បេក្ខជនត្រូវតែជាសិស្សប្រឡងជាប់ ឬធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ឬសញ្ញាបត្រសមមូល៕

សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងអប់រំដូចខាងក្រោម៖