(ភ្នំពេញ)៖ ប្រមុខរដ្ឋស្ដីទីសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧នេះ អញ្ជើញជួបសួរសុខទុក្ខប្រជាពលរដ្ឋ ដែលជាអាជីវករលក់ដូរ គ្រឿងសង្ហារឹម និងសម្ភារៈការិយាល័យស្ថិត នៅក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជាការកត់សម្គាល់ សម្ដេច សាយ ឈុំ តែងតែចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលស្ថិតក្នុងលក្ខណៈសាមញ្ញ នៅតាមទីផ្សារ ដូចជាសួរសុខទុក្ខក្រុមអ្នករត់ម៉ូតូឌុប ក្រុមអាជីវករ ក្រុមអ្នករត់ស៊ីក្លូ និងចូលរួមពិធីបុណ្យសពនានាផងដែរ៕