(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជាក់ថា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ខាងមុខនេះ ACU នឹងជួបសំណេះសំណាលជាមួយសង្គមស៊ីវិល បុគ្គលឯកជន ដែលបានចុះឈ្មោះដែលធ្វើជាអ្នកអង្កេតការណ៍ស្ម័គ្រចិត្ត សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ២១​ សីហា ឆ្នាំ២០១៧។

ការជួបជុំសំណេះសំណាល ជាមួយអ្នកស្ម័គ្រចិត្តសង្កេតការណ៍ទាំងអស់ នឹងរៀបចំឡើងនៅវេលាម៉ោង១៖៣០នាទីរសៀល ថ្ងៃទី១៤ ខែសីហា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ)។

សូមជម្រាបថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ខាងមុខនេះ ដែលមាន១៧៧មណ្ឌល ស្នើនឹង៤,១៥៤បន្ទប់៕