
មន្ទីរកសិកម្មខេត្តពោធិ៍សាត់ រៀបចំតាំងលក់បន្លែដែលគ្មានជាតិគីមី នៅរៀងរាល់ព្រឹក ថ្ងៃសុក្រចាប់ពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះតទៅ
04-08-2017 11:54
(ពោធិ៍សាត់)៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ថា មន្ទីរនឹងដាក់លក់បន្លែសុវត្ថិភាព ដោយអនុវត្តន៍កសិកម្មល្អតាមស្តង់ដា (GAP)។
បើតាមសេចក្តីជូនដំណឹង ស្តីពីការដាក់លក់បន្លែសុវត្ថិភាព បានឲ្យដឹងថា «ដើម្បីចូលរួមចំណែកក្នុងការលើកស្ទួយកម្រិតជីវភាពរបស់ ប្រជាកសិករឲ្យកាន់តែល្អប្រសើរឡើង និងធានាសុវត្ថិភាព ក្នុងការបរិភោគបន្លែប្រចាំថ្ងៃ ព្រមទាំងទទួលបានសុខភាពល្អនោះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នឹងរៀបចំដាក់តាំងលក់បន្លែ ដែលគ្មានជាតិគីមី ប្រកបដោយគុណភាព និងសុវត្ថិភាពត្រឹមត្រូវ រៀងរាល់ព្រឹកថ្ងៃសុក្រ ដោយចាប់លក់ពីថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០១៧ខាងមុខនេះ»។
ជាមួយគ្នានោះ នៅក្នុងសេចក្តីជូនដំណឹងនោះ បានបញ្ជាក់ផងដែរថា ទីតាំងបញ្ជរដាក់លក់នោះ ធ្វើឡើងក្នុងបរិវេណមន្ទីរកសិកម្ម រក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ បន្ថែមពីនោះ មន្ទីរកសិកម្ម បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសមន្ត្រីរាជការ សូមចូលរួមគាំទ្រ និងទទួលជាវ ទទួលទាន ផលិតផលបន្លែសុវត្ថិភាព ដើម្បីសុខភាពយើងទាំងអស់គ្នា៕
សូមអានខ្លឹមសារទាំងស្រុង ក្នុងសេចក្តីជូនដំណឹងរបស់មន្ទីរសិកម្ម រុក្ខាប្រមាញ និងនេសាទដូចខាងក្រោម៖