(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានអំពាវនាវដល់ម្ចាស់ផ្ទះសំណាក់ អាជីវកម្មលក់ទំនិញ និងសេវាកម្មទេសចរណ៍ទាំងអស់នៅគ្រប់រាជធានី-ខេត្តទាំង២៥ សូមកុំដំឡើងថ្លៃទំនិញ ឬសេវាកម្មរបស់ខ្លួន នាអំឡុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ខាងមុខ ដើម្បីសម្រួលដល់ការចំណាយរបស់សិស្សានុសិស្ស។
តាមសេចក្ដីជូនដំណឹងដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា «ក្រសួងទេសចរណ៍ សូមធ្វើការអំពាវនាវដល់ម្ចាស់អាជីវកម្មទេសចរណ៍គ្រប់សេវាកម្មទាំងអស់ មេត្តាកុំឡើងថ្លៃសេវាកម្មរបស់ខ្លួន នៅក្នុងឱកាសប្រឡងមធ្យមសិក្សាទុតិយភូមិ នាពេលខាងមុខនេះ»។
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងស្ដីពី ការរក្សាតម្លៃសេវាកម្ម អាជីវកម្មទេសចរណ៍ ក្នុងរយៈពេលប្រឡងមធ្យមសិក្សាទុតិយភូមិ៖