(ភ្នំពេញ)៖ យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា រយៈពេល៦ខែ ដើមឆ្នាំ២០១៧ ភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនាកម្ពុជាមានចំនួន ២,៦៦២,៦៧៩នាក់ កើនឡើង១២.៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៦ ក្នុងនោះមាន៖ តាមផ្លូវអាកាសចំនួន ១,៦០៥,៦៦៤នាក់ តាមផ្លូវគោកចំនួន ៩៦៧,៤៩០នាក់ និងតាមផ្លូវទឹកចំនួន៨៩,៥២៥នាក់។
របាយការណ៍បានបន្តថា ទីផ្សារទេសចរណ៍សំខាន់ៗទាំង១០ ដែលមកកម្ពុជារយៈពេល៦ខែ ដើមឆ្នាំ២០១៧នេះ រួមមាន៖
១៖ ចិន ៥២៩,៩៦៧នាក់ ស្មើនឹង ១៩.៩% នៃចំនួនសរុប កើនឡើង ៣៩.៩%
២៖ វៀតណាម ៣៩២,៣៨៨នាក់ ស្មើនឹង ១៤.៧% នៃចំនួនសរុប ថយចុះ ១៥%
៣៖ ឡាវ ២២៤,២៧២នាក់ ស្មើនឹង ៨.៤% នៃចំនួនសរុប កើនឡើង ៨២.២%
៤៖ កូរ៉េ ១៩០,៣១០នាក់ ស្មើនឹង ៧.១% នៃចំនួនសរុប ថយចុះ ១.៤%
៥៖ ថៃ ១៦៨,២៤៤នាក់ ស្មើនឹង ៦.៣% នៃចំនួនសរុប កើនឡើង ០.២%
៦៖ អាមេរិក ១៣៥,៣៣៨នាក់ ស្មើនឹង ៥.១% នៃចំនួនសរុប កើនឡើង ៧.២%
៧៖ ជប៉ុន ៩៨,៣១៤នាក់ ស្មើនឹង ៣.៧% នៃចំនួនសរុប កើនឡើង ៨.២%
៨៖ អង់គ្លេស ៨៩,៣៥០នាក់ ស្មើនឹង ៣.៤% នៃចំនួនសរុប កើនឡើង ៧.៨%
៩៖ បារាំង ៨៣,៤០៣នាក់ ស្មើនឹង ៣.១% នៃចំនួនសរុប កើនឡើង ១២%
១០៖ ម៉ាឡេស៊ី ៧៨,៤៨២នាក់ ស្មើនឹង ២.៩% នៃចំនួនសរុប កើនឡើង ១១.៤%។
* ខេត្តសៀមរាបអង្គរ ទទួលបានទេសចរអន្តរជាតិចំនួន ១,២៣៣,៣៩៦នាក់ កើនឡើង ១២.៦%។
* រាជធានីភ្នំពេញ ទទួលបានទេសចរអន្តរជាតិចំនួន ១,៤២៩,២៨៣នាក់ កើនឡើង ១៣%។
* តំបន់ឆ្នេរសមុទ្រ ទទួលបានទេសចរអន្តរជាតិចំនួន ៤០៣,៩៧៦នាក់ កើនឡើង ១៣.១%។
* តំបន់អេកូទេសចរណ៍ភូមិភាគឦសាន្ត ទទួលបានទេសចរអន្តរជាតិចំនួន ៣៨,៧៦៥នាក់ កើនឡើង ៨.៩%។
* តំបន់ប្រាសាទព្រះវិហារ ទទួលបានទេសចរអន្តរជាតិចំនួន ៣១,៨៥៨នាក់ កើនឡើង ២១.៨%។
ដោយឡែក សម្រាប់ទេសចរជាតិដែលដើរទស្សនាក្នុងប្រទេស ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៧នេះ មានចំនួន ៥៤,៤០២នាក់ កើនឡើង ១២% និងចេញទៅក្រៅប្រទេសមានចំនួន ៨៤២,០០៨នាក់ កើនឡើង ២០.៣% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៦៕