Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈរដ្ឋមន្រ្តី នឹងបើកកិច្ចប្រជុំ នៅថ្ងៃស្អែកនេះ ដើម្បីពិភាក្សាលើរបៀបវារៈចំនួន៣

03-08-2017 20:04

(ភ្នំពេញ)៖ គណៈរដ្ឋមន្រ្តី នឹងបើកកិច្ចប្រជុំរបស់ខ្លួន នៅព្រឹកថ្ងៃទី០៤ ខែសីហា ស្អែកនេះ ដោយពិភាក្សា លើរបៀបវារៈចំនួន៣។ កិច្ចប្រជុំនេះ នឹងធ្វើឡើងក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

របៀបវារៈចំនួន៣រួមមាន៖

១៖ សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីវិសោធនកម្មមាត្រា៣៧ មាត្រា៣៨ មាត្រា១០៩ និងមាត្រា ១៣៦ នៃច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែល មានអត្ថប្រយោជន៍ និងគំរូឧស្សហកម្ម

២៖ សេចក្តីព្រាងអនុក្រឹត្យស្តីពីលក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការផ្តល់តាវកាលិកផ្នែក ហានិភ័យ ការងារសម្រាប់មន្រ្តីសាធារណៈ និងផ្នែកថែទាំសុខភាព សម្រាប់មន្រ្តីសាធារណៈ អតីតមន្រ្តីរាជធការ និងអតីតយុទ្ធជន។

៣៖ បញ្ញាផ្សេងៗ ដូចជា សំណើរសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំសច្ចាប័ន ពីស្ថាប័ននីតិប្បញត្តិ លើពិធីសារ ធ្វើវិសោធនកម្ម កិច្ចព្រមព្រៀងក្របខណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ទូលំទូលាុ និងកិច្ចព្រមព្រៀងមួយចំនួនទៀត៕