Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កីឡាករជម្រើសជាតិ ចាន់ វឌ្ឍនាកា នឹងចូលជួបសម្តែងការគួរជាមួយសម្តេចតេជោ ហ៊ុន សែន នៅទីក្រុងតូក្យូ

03-08-2017 19:54

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអនុញ្ញាតឲ្យកីឡាករជម្រើសជាតិរបស់កម្ពុជា ចូលជួបសម្តែងការគួរសមនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ទីដែលសម្តេចនឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការចាប់ពីថ្ងៃទី០៦ ដល់ ០៩ ខែសីហា ឆ្នាំ២០១៧ខាងមុខនេះ។

ឆ្លើយតបតាមរយៈ Comment នៅលើ Facebook របស់កីឡាក ចាន់ វឌ្ឍនាការ នាព្រលប់ថ្ងៃនេះ, សម្តេចតេជោ ហ៊ុន សែន សរសេរថា៖ «សុំអរគុណក្មួយ។ ថ្ងៃ៦ ដល់៩សីហា អុំនៅតូក្យូហើយគំរោងជួបនិស្សិតខ្មែរល្ងាចថ្ងៃ៦ សីហា ពេលទៅដល់។ បើក្មួយមានពេលសុំមកលេងជាមួយអុំផង ដោយទាក់ទងតាម ស្ថានទូតខ្មែរយើងនៅតូក្យូ»

ការចូល Comment របស់សម្តេចតេជោ ធ្វើឡើងបន្ទាប់ពីកីឡាករ ចាន់ វឌ្ឍនាកា បង្ហោះសារនៅលើ Facebook «កាលពីព្រឹកមិញ ក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូកីឡាករ​ កីឡាការិនី មុនចេញទៅប្រកួតកីឡា SEA Games លើកទី២៩ នៅ Malaysia ហើយសម្ដេចក៏បានមានប្រសាសន៍សួររកខ្ញុំបាទផងដែរ ខ្ញំបាទមានកិត្តិយសខ្លាំងណាស់ដែលបានទទួលការនឹករលឹកពីសម្ដេច តែដោយសារគោលការណ៍ នៃការប្រកួតបាល់ទាត់នៅ Sea Games កំណត់ឲ្យកីឡាករដែលចូលរួមត្រូវមានអាយុក្រោម ២២ឆ្នាំ ដូច្នេះខ្ញំបាទពុំអាចចូលរួមជួយ ក្រុមជម្រើសជាតិបាននោះទេ។ ខ្ញំបាទសូមគោរពជូនពរពីចម្ងាយ សូមសម្ដេចតេជោ និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមសម្ដេចទាំងពីរ មានសុខភាពល្អបរិបូរណ៍ ដើម្បីដឹកនាំប្រទេសជាតិឲ្យកាន់តែរីកចំរើនបន្ថែមទៀត។ ជាចុងក្រោយខ្ញំបាទក៏សូមជូនពរដល់ក្រុមកីឡាករ កីឡាការិនី របស់កម្ពុជាទាំងអស់ សូមទទួលបានជោគជ័យដើម្បីពាំនាំមេដាយជូនជាតិឲ្យបានច្រើន»