(ភ្នំពេញៈ)៖ ដោយមានការយកចិត្តទុក្ខដាក់ទៅលើសុវត្ថិភាពចំណីអាហារ ពីប្រធានប្រតិភូទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងលោកប្រធានសាខាផែស្ងួតចុងទីភ្នំពេញ ជាក់ស្តែងនៅព្រឹកថ្ងៃទី០៣ ខែ សីហា ឆ្នាំ ២០១៧ ក្រុមការងារមន្ត្រីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម គណកម្មការផ្សារ ចុះត្រួតពិនិត្យទំនិញម្ហូបអាហារវេចខ្ចប់ស្រេច និងធ្វើតេស្តរកសាធាតុគីមីចំណីអាហារនៅក្នុងផ្សារបឹងត្របែកផ្លាហ្សា សង្កាត់បឹងត្របែក ខណ្ឌចំការមន ហើយប្រតិបត្តិការនេះមន្ត្រីកាំកុងត្រូលបានរឹតអូសយកប្រហិតសាច់ត្រីម៉ត់ចំនួន ៣០.៩Kg ។
ក្នុងការចុះត្រួតពិនិត្យទំនិញនាពេលនោះ មន្ត្រីសាខាកាំកុងត្រូលបានណែនាំក្រុមអាជីវករ ដាក់តាំងលក់ផលិតផលអោយត្រូវតាមលក្ខណះបច្ចេកទេស ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ដែលមានផ្ទុកសារធាតុពុលនិងម្ហូបអាហារ ហាមការដាក់តាំងផលិតផលភេសជ្ជះត្រូវកំដៅថ្ងៃ និងការដាក់លក់ផលិតផលហួសកាលបរិច្ឆេទជាដើម។ មន្ត្រីកាំកុងត្រូលបានបញ្ជាក់ថា ប្រតិបត្តិការចុះពិនិត្យទំនិញជាច្រើនមុខនៅក្នុង ផ្សារបឹងត្របែកផ្លាហ្សា គឺលទ្ឋផលបានរកឃើញសារធាតុគីមីហាមឃាត់ បូរ៉ាក់ ក្នុងប្រហិតសាច់ត្រីម៉ត់ ចំនួន ៣០.៩គីឡូក្រាម ដូច្នេះមន្ត្រីជំនាញបានដកហូតយកទៅដុតចោលភ្លាមៗតែម្តង ។ ជាមួយគ្នានោះក្រុមការងារក៏បានអញ្ជើញអាជីវករៗទៅធ្វើកិច្ចសន្យាបញ្ឈប់ការលាយបន្ថែមនៅសារធាតុគីមីហាមឃាត់ធ្វើការណែនាំអាជីវករនិងផ្អាកមិនអោយលក់បណ្តោះអាសន្ន ។
មន្ត្រីកាំកុងត្រូលក៏បានអំពាវនាវដល់ អាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់សិនមុននឹងទទួលលក់ ហើយបញ្ជប់ការលាយបន្ថែមនូវសារធាតុគីមីហាត់ទៅលើផលិតផលម្ហូបអាហារដែលធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
គេសង្កេតឃើញថាក្នុងប្រតិបត្តិការខាងលើនេះ គឺបងប្អូនប្រជាពលរដ្ឋក៏ដូចជាអាជីវករផ្សារបានសម្តែងនៅ ទឹកចិត្តរីករាយ នឹងគាំទ្រចំពោះសកម្មភាពរបស់មន្ត្រីកាំកុងត្រូលដែលតែងតែចុះពិនិត្យទំនិញផ្សេងៗតាមបណ្តាផ្សារនឹងហាង នឹងស្តាម៉ាត នានាក្នុងរាជធានីភ្នំពេញ រកសារធាតគីមី ដើម្បីការពារសុវត្ថិភាពម្ហូបអាហារក៏ដូចជាការពារសុខភាពរបស់ពួកគាត់ផងដែរ៕