(ភ្នំពេញ)៖ ថ្មីៗនេះ ប៊ីប៊ីឃ្យូ ឈីកខិន កម្ពុជា (BBQ Chicken Cambodia) បាននាំមកនូវមុខម្ហូបថ្មី «ហតស្ប៉ាយស៊ី ស៊ីរាល ឈិកខិន» ហិរម៉ាឆ្ងាញ់តែម្តង ហើយកាន់តែជក់មាត់ជាមួយនឹង គ្រាប់ធញ្ញជាតិ ដែលផ្សំពីផ្លែឈើជាច្រើនមុខបញ្ចូលគ្នា ដែលនាំឲ្យម្ហូបមួយមុខនេះ កាន់តែមានរសជាតិស្រួយ ច្រុបៗ ហិរចាប់មាត់តែម្តង។
ការផ្តល់ជូននេះ ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ នៅគ្រប់ BBQ Chicken ។
ក្រោយពីការបម្រើសេវាកម្ម ជូនដល់អតិថិជន ចាប់តាំងពីឆ្នាំ ២០០៨ រួចមក ប៊ីប៊ីឃ្យូ ឈីកខិន កម្ពុជា ( BBQ Chicken Cambodia) ដែលជា ភោជនីយដ្ឋានសាច់មាន់បំពង និងបាប៊ីឃ្យូ លំដាប់អន្តរជាតិលេខ១ ដែលត្រូវបានទិញសិទ្ធិផ្តាច់មុខពីប្រទេសកូរ៉េ កំពុងទទួលបានការគាំទ្រពីសំណាក់អតិថិជនជាខ្លាំងលើ ឱជារសនៃមុខម្ហូប មានម្ហូបច្រើនមុខ និងមានប្រយោជន៍ដល់សុខភាពក្នុងពេលជាមួយគ្នា។
សាច់មាន់ស្រស់ៗត្រូវបានរៀបចំ សម្រិតសម្រាំងចម្អិនជាមួយប្រេងអូលីវ ១០០% និងគ្រឿងផ្សំសម្ងាត់ បង្កើតឡើងដោយក្រុមអ្នកស្រាវជ្រាវនៅ សាកលវិទ្យាល័យ មាន់ (Chicken University) របស់ក្រុមហ៊ុននៅប្រទេសកូរ៉េ។
គួរបញ្ជាក់ផងដែរថា ប៊ីប៊ីឃ្យូ ឈីកខិន កម្ពុជា មាន៤សាខា នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប រួមមាន សាខាបឹងកេងកង សាខាផ្លូវកម្ពុជាក្រោម សាខាផ្សារទំនើបសូរិយា និង សាខាអង្គរត្រេដសេនធ័រ ខេត្តសៀមរាប។ លើសពីនេះទៀត ប៊ីប៊ីឃ្យូ ឈីកខិន កម្ពុជា ត្រូវបានទទួលសិទិ្ធនំាចូល និងចែកចាយ ស្របច្បាប់សម្រាប់ទីផ្សារកម្ពុជា ដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia)។ EFG ក៏ទទួលបានសិទិ្ធនំាចូលនូវផលិតផល និងសេវាកម្មល្បីៗ លើពិភពលោកជាច្រើនទៀត ដូចជា៖ ដឹ ភីហ្សា ខមផេនី ( The Pizza Company ) ខួស្តា កាហ្វេ (Costa Coffee) ដេរីឃ្វីន (Dairy Queen) ស្វិនសិន កម្ពុជា (Swensen’s Cambodia) និង ហាងនំដូណាត់ គ្រីស្ពីគ្រីម ( Krispy Kreme)៕