(ភ្នំពេញ)៖ ម៉ាស៊ីនសម្អាតលំដាប់ថ្នាក់លេខ១ ពីប្រទេសអាឡឺម៉ង់ម៉ាក KARCHER បានបើកសម្ពោធសាខាថ្មីហើយ នៅកម្ពុជា នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧នេះ ដែលស្ថិត នៅតាមដងផ្លូវម៉ៅសេទុង ។
កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោកបណ្ឌិត អគ្គរដ្ឋទូតប្រទេសអាល្លឺម៉ង់ អ៊ីងហ្គូ កាសសិន, លោក Markus Asch អគ្គនាយករង ការិយាល័យកណ្ដាល KARCHER
,លោក Guillaume MASSIN អគ្គនាយករង សហព័ន្ធពាណិជ្ជកម្មសហគមអឺរ៉ុប, លោក Klaus Puehmeyer នាយកតំបន់អាស៊ីខាងត្បូង, លោកRonnie Ting អគ្គនាយក KARCHER នៃប្រទេសកម្ពុជា។
លោក Klaus Puehmeyer បានថ្លែងថា KARCHER ជាផលិតផលលាងសម្អាត ដែលសាកសមបំផុតសម្រាប់ការរស់នៅ តាមបែបសម័យទំនើប ហើយម៉ាស៊ីននេះ អាចសម្អាតយ៉ាងមានប្រសិទ្ធិភាពខ្ពស់ ចំណេញពេលវេលា កាត់បន្ថយភាពនឿយហត់ និងធ្វើឲ្យក្រុមគ្រួសាររបស់ អ្នករស់នៅយ៉ាងមានសុភមង្គល។ ពិសេសផលិតផលលេខ១ ខាងសម្អាតតាម គេហដ្ឋាន រោងចក្រ សហគ្រាស ភោជនីយដ្ឋាន និងក្រុមហ៊ុននានា។
លោកបន្ដថា «សម្រាប់ការបើកសម្ពោធការិយាល័យ ឬជាកន្លែងចែកចាយធំនៅកម្ពុជា របស់KARCHER នេះ យើងក៏មានលក់ចែកចាយទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ដទៀតផង ហើយនៅថ្ងៃខាងមុខ យើងនឹងពង្រីកទីតាំង នៅខេត្ដ សៀមរាប និងបាត់ដំបង ដើម្បីបម្រើសេវាកម្មសម្អាត និងផ្ដល់ភាពងាយស្រួល ជូនអតិថិជនកាន់តែជិតផ្ទះពួកគាត់តែម្ដង»។
លោកបន្ដថា KARCHER មានម៉ាស៊ីនលាងសម្អាតជាច្រើនប្រភេទដូចជា៖ ម៉ាស៊ីនបូមធូលី ម៉ាស៊ីនសំអាតដោយប្រើចំហាយទឹកក្ដៅ និងមានម៉ូឌែលជាច្រើនទៀត លើសពីនោះក្រុមហ៊ុន មានផ្ដល់ជូនការធានាក្នុងការជួសជុល និងថែទាំរហូតដល់រយៈពេល ១ឆ្នាំ សម្រាប់ការទិញប្រភេទណាមួយរបស់ផលិតផលម៉ាក KARCHER។ សព្វថ្ងៃនេះ KARCHER បានបង្ហាញវត្ដមានស្ទើរតែពេញពិភពលោកហើយ តាមរយៈការគាំទ្ររបស់អតិថិជននោះ។
គួររម្លឹកថា ក្រុមហ៊ុន Alfred Karcher Gmbh &Co.,KG ជាក្រុមហ៊ុនឯកជន នាំមុខគេក្នុងពិភពលោក លើវិស័យបច្ចេកវិទ្យា ឧបករណ៍សម្អាត ដែលមាននៅ ៦៧ប្រទេស និង១១០សាខា រួមទាំងមជ្ឈមណ្ឌល សេវាកម្មជួសជុលច្រើនជាង ៥០,០០០កន្លែង នៅលើពិភពលោក ៕