(ភ្នំពេញ)៖ សាលារៀន​ខូលីងវូដភ្នំពេញ (CSPP) ជាគ្រឹះស្ថានសិក្សាឯកជនទើបបង្កើតថ្មីនៅកម្ពុជា ដែលផ្តល់នូវការអប់រំប្រកបដោយគុណភាពខ្ពស់​ ប្រជុំដោយគ្រូបង្រៀនល្បីៗ មានបទពិសោធន៍បង្រៀនច្រើនឆ្នាំ ចាប់ពីកម្រិតបឋមសិក្សា ដល់មធ្យមសិក្សា ទាំងកម្មវិធីចំណេះទូទៅនិងភាសាអង់គ្លេស ​ធ្វើយ៉ាងណាដើម្បីធានាឲ្យសិស្សានុសិស្សដែលចូលរៀននៅ ​CSPP ​ទទួលបានជោគជ័យគ្រប់កម្រិត ​​និងអាចត្រៀមសិក្សានៅសាកលវិទ្យាល័យទាំងក្នុង និងក្រៅប្រទេស។

ដើម្បីចូលរួមចំណែកលើកកំពស់វិស័យអប់រំនៅកម្ពុជា ក្នុងឆ្នាំសិក្សា ២០១៧-២០១៨ នេះ CSPP សម្រេចផ្តល់អាហាររូបករណ៍ជាច្រើនកន្លែង ដូចខាងក្រោម៖

• ថ្នាក់ទី ៧ មានអាហារូបករណ៍ ៥០% ចំនួន ២៥​កន្លែង និង ៣០% ចំនួន ២៥​កន្លែង សម្រាប់រយៈពេល ៣​ឆ្នាំសិក្សា
• ថ្នាក់ទី ៨ មានអាហារូបករណ៍ ៥០% ចំនួន ២៥​កន្លែង និង ៣០% ចំនួន​ ២៥​កន្លែង សម្រាប់រយៈពេល ២​ឆ្នាំសិក្សា
• ថ្នាក់ទី ៩ មានអាហារូបករណ៍ ៥០% ចំនួន ២៥​កន្លែង និង ៣០% ចំនួន​ ២៥​កន្លែង សម្រាប់រយៈពេល ១​ឆ្នាំសិក្សា
• ថ្នាក់ទី ១០ មានអាហារូបករណ៍ ១០០% ចំនួន ៥០​កន្លែង សម្រាប់រយៈពេល ៣​ឆ្នាំសិក្សា
• ថ្នាក់ទី ១១ មានអាហារូបករណ៍ ១០០% ចំនួន ៥០​កន្លែង សម្រាប់រយៈពេល ២​ឆ្នាំសិក្សា
• ថ្នាក់ទី ១២ មានអាហារូបករណ៍ ១០០% ចំនួន ៥០​កន្លែង សម្រាប់រយៈពេល ១​ឆ្នាំ​សិក្សា​

កាលបរិច្ឆេទនៃការប្រឡង៖ ១៨ សីហា ២០១៧ ហើយមុខវិជ្ជាប្រឡងរួមមាន គណិតវិទ្យា ចំណេះដឹងទូទៅ និងភាសាអង់គ្លេស ដែលនឹងធ្វើឡើងនៅ​អគារ​លេខ៥០ ផ្លូវ៣១៥​ សង្កាត់បឹងកក់II ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចាប់ផ្តើមទទួលពាក្យប្រឡង ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី១៦ សីហា ២០១៧ វេលាម៉ោង ៥៖០០​រសៀល។

ឯកសារសម្រាប់ដាក់ពាក្យសុំប្រឡងអាហាររូបករណ៍
• លិខិតបញ្ជាក់ការសិក្សា
• រូបថត ៤*៦ ចំនួន ២ សន្លឹក
• សេចក្តីចម្លងសំបុត្រកំណើត ១ ច្បាប់
• សេចក្តីចម្លងសៀវភៅសិក្ខារគារិក ១ ច្បាប់

សម្រាប់ព័ត៌មានលម្អិត ស្តីពីអាហាររូបករណ៍ និងការចុះឈ្មោះចូលរៀន សូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ៖ ០១២ ៨៩៨ ១២៤​ /០១២ ៨៩០ ​៤៦៥​​ សាលាខូលីងវូដភ្នំពេញ​មានទីតាំង​ស្ថិត​នៅ​អគារ​លេខ៥០ ផ្លូវ៣១៥​ សង្កាត់បឹងកក់II ខណ្ឌទួលគោក៕