រដ្ឋមន្ដ្រី សាយ សំអាល់ អញ្ជើញចូលរួមបញ្ចុះបឋមសិលាកសាងរង្វង់មូល និងស្លាកសញ្ញាសំគាល់វិថី សាយ ភូថង នៅផ្លូវបំបែកលើផ្លូវជាតិលេខ៤៨ ក្នុងស្រុកគិរីសាគរ
03-08-2017 11:04
(កោះកុង)៖ លោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧នេះ អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាកសាងរង្វង់មូល និងស្លាកសញ្ញាសំគាល់វិថី សាយ ភូថង នៅផ្លូវបំបែក នៃផ្លូវជាតិលេខ៤៨ ទៅឃុំកោះស្ដេច ស្រុកគិរីសាគរ។
ដោយឡែកនៅល្ងាចថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ម្សិលមិញនេះ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានដឹកនាំមន្ដ្រីរាជការ រៀបចំពិធីក្រុងពាលី តាមបែបព្រះពុទ្ធសាសនា ដើម្បីសុំម្ចាស់ទឹក ម្ចាស់ដីផងដែរ។
សូមជម្រាបថា ពិធីនាព្រឹកនេះ ក៏នឹងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ ភ្ញៀវជាតិ និងអន្ដរជាតិជាច្រើនរូបទៀតផងដែរ៕