(ភ្នំពេញ)៖ ប្រតិភូដឹកនាំ មន្រ្តីកីឡា គ្រូបង្វឹក និងកីឡាករ-កីឡាការិនី សរុប ២៧៤រូប នឹងចូលជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជានៅវិមានសន្តិភាព នាវេលាម៉ោង៩ព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ មុនចេញទៅប្រកួតកីឡា SEA Games នៅប្រទេសម៉ាឡេស៊ី នេះយោងតាមលោក វ៉ាត់ ចំរើន ថ្លែងប្រាប់អង្គភាព Fresh News ឲ្យដឹងយ៉ាងដូច្នេះ។
អគ្គលេខាធិការ NOCC បានបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍ថ្នាក់តំបន់អាស៊ីអាគ្នេយ៍ ដែលមានរយៈពេល២ឆ្នាំម្តងនេះ កម្ពុជាសម្រេចបញ្ជូន២៤ប្រភេទ កីឡាទៅចូលរួម ក្ន្ងងចំណោម ៣៨កីឡាក្នុង SEA Games លើកទី២៩ ឆ្នាំ២០១៧ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
កម្មវិធីប្រកួតផ្លូវការនឹងចាប់ផ្តើមនៅថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ខណៈកីឡាបាល់ទាត់ វិញ្ញាសាផ្នែកបុរសអាយុក្រោម២២ឆ្នាំប្រកួតមុនគេ នៅថ្ងៃទី១៤ សីហា៕