(ភ្នំពេញ)៖ នាយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ នេះ គេបានប្រទះឃើញស្ត្រីម្នាក់ដេកស្លាប់ក្នុងបន្ទប់ផ្ទះសំណាក់មួយកន្លែងឈ្មោះ «មុនីកា» ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ ៤៦០ ក្នុងសង្កាត់ទួលទំពូងទី១ ដែលករណីស្លាប់នេះត្រូវបានគេសង្ស័យថា ជាអំពើឃាតកម្ម ។
មន្ត្រីអាវុធហត្ថមួយរូបដែលបានចុះមកពិនិត្យនៅកន្លែងកើតហេតុខាងលើ លួចបង្ហើបប្រាប់អ្នកសារព័ត៌មានថា ស្ត្រីដែលស្លាប់រូបនោះ គឺប្រហែលដោយសារអំពើឃាតកម្ម ។
តែទោះជាយ៉ាងណា អត្តសញ្ញាណរបស់ស្ត្រីរងគ្រោះខាងលើរូបនេះ មិនត្រូវបានសមត្ថកិច្ចប្រាប់អោយដឹងនៅឡើយនោះទេ៕