Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រមុខរដ្ឋស្តីទី សម្តេច សាយ ឈុំ ចេញព្រះរាជក្រឹត្យ តែងតាំងសមាសភាពថ្នាក់ដឹកនាំក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ

02-08-2017 22:24

(ភ្នំពេញ)៖ ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧នេះ បានចេញព្រះរាជក្រឹត្យ តែងតាំងសមាសភាពថ្នាក់ដឹកនាំក្រុមប្រឹក្សាបណ្ឌិតសភាចារ្យចំនួន៣រូប។

យោងតាមព្រះរាជក្រឹត្យដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅយប់នេះ បានឲ្យដឹងថា លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ត្រូវតែងតាំងជាប្រធាន, លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ជាអនុប្រធាន និងលោកបណ្ឌិតសភាចារ្យ សុខ ទូច ជាអនុប្រធាន។

សូមអានខ្លឹមសារលម្អិត នៃព្រះរាជក្រឹត្យខាងក្រោមនេះ៖