(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ លោក ប៉ា ជេដ្ឋា, កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, លោក ហួន លីហួ, លោក អាន គន្ធធារ៉ា រាយការណ៍ព័ត៌មានទាំងនេះ៖

 

* ព័ត៌មានជាតិ (Cambodia News)
១៖ កម្ពុជា-ជប៉ុន នឹងចុះហត្ថលេខាលើឯកសារផ្តល់ជំនួយទឹកប្រាក់ជិត ២៥០លានដុល្លារ ក្នុងដំណើរទស្សកិច្ចផ្លូវការ រយៈពេល៤ថ្ងៃ របស់សម្តេចតេជោ ហ៊ុន សែន នៅជប៉ុន
២៖ រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ កិច្ចព្រមព្រៀងទិញអង្ករ១លានតោន កម្ពុជា-បង់ក្លាដេស ជាការបើកទំព័រថ្មីមួយទៀត សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មប្រទេសទាំងពីរ
៣៖ ជនដែលបង្ហោះ Facebook រឿងចាប់ក្មេងវះយកគ្រឿងក្នុង នៅខេត្តតាកែវ ត្រូវបានតុលាការសម្រេចចេញ ដីកាឃុំខ្លួនហើយ
៤៖ យុទ្ធនាការថ្ងៃទី២ មានបងប្អូនប្រជាពលរដ្ឋជាង៣០០នាក់ ចូលរួមបរិច្ចាគជួយកសាងចេតិយជូនសពលោកបណ្ឌិត កែម ឡី
៥៖ សាលាឧទ្ធរណ៍ នឹងបើកសវនាការ រឿងក្ដី លោកស្រី ថាក់ ឡានី អតីតសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី នៅថ្ងៃទី ១០ ខែសីហា រឿងចោទសម្តេចតេជោថា ជាអ្នកសម្លាប់លោក កែម ឡី
៦៖ ប្រមុខដឹកនាំក្រសួងសាធារណការ ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ប្តេជ្ញាចិត្តកសាងផ្លូវឲ្យមាំតាមលក្ខណៈស្តង់ដារបច្ចេកទេសត្រឹមត្រូវ, បើរថយន្តដឹកលើសទម្ងន់៣០តោន ស្មើនឹងរថយន្តជិត១លានគ្រឿងបើកលើផ្លូវ
៧៖ អ្នកនាំពាក្យក្រសួងសុខាភិបាល៖ ពុំទាន់រកឃើញ ការផ្ទុះជំងឺ ផ្តាសាយជ្រូក H1N1 នៅប្រទេសកម្ពុជានៅឡើយទេ
៨៖ ក្រសួងធនធានទឹក អំពាវនាវឲ្យប្រជាពលរដ្ឋរស់ទៅតាមដងទន្លេបង្កើនការប្រុងប្រយ័ត្នចំពោះបញ្ហាទឹកជំនន់ ខណៈទឹកទន្លេបន្តកើនឡើងសន្សឹមៗ !

* ព័ត៌មានអន្តរជាតិ (World News)
១៖ មហាយក្សចិនបើកសម្ពោធ មូលដ្ឋានយោធាក្រៅប្រទេសដំបូងបំផុត» ដែលកំពុងនាំឲ្យឥណ្ឌាព្រួយបារម្ភជាងគេ
២៖ កងទ័ពវេណេស៊ុយអេឡា «ប្រកាសគាំទ្រប្រធានាធិបតី ម៉ាឌូរ៉ូ» ខណៈអាមេរិក ទើបតែចុះមេដឹកនាំរូបនេះ ក្នុងបញ្ជីផ្តាច់ការ ដែលមានឈ្មោះ លោក គីម ជុងអ៊ុន នៅក្នុងនោះដែរ!
៣៖ គណបក្សប្រឆាំងវេណេស៊ុយអេឡា «ប្រកាសប្រមូលផ្តុំក្រុមអ្នកគាំទ្រធ្វើបាតុកម្មជាថ្មី» នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ!
៤៖ សភាប៉ាគីស្ថានតែងតាំងលោក Abbasi ជានាយករដ្ឋមន្ត្រីថ្មី ជំនួសលោក Nawaz Sharif
៥៖ លោក ដូណាល់ ត្រាំ អះអាងថា «សង្គ្រាមជាមួយកូរ៉េខាងជើងនឹងផ្ទុះឡើង បើសិនជាប្រទេសនេះ នៅតែគំរាមអាមេរិក ដោយគ្រាប់មីស៊ីល-នុយក្លេអ៊ែរ» ៕