Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រឹកស្អែក រដ្ឋមន្ដ្រី សាយ សំអាល់ អញ្ជើញចូលរួមបញ្ចុះបឋមសិលាកសាងរង្វង់មូល នៅផ្លូវបំបែក នៃផ្លូវជាតិលេខ៤៨ នៅស្រុកគិរីសាគរ

02-08-2017 19:38

(កោះកុង)៖ លោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ស្អែកនេះ នឹងអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាកសាងរង្វង់មូល និងស្លាកសញ្ញាសំគាល់វិថី សាយ ភូថង នៅផ្លូវបំបែក នៃផ្លូវជាតិលេខ៤៨ ទៅឃុំកោះស្ដេច ស្រុកគិរីសាគរ។

ដោយឡែកនៅល្ងាចថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧នេះ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានដឹកនាំមន្ដ្រីរាជការ រៀបចំពិធីក្រុងពាលី តាមបែបព្រះពុទ្ធសាសនា ដើម្បីសុំម្ចាស់ទឹក ម្ចាស់ដីផងដែរ។

សូមជម្រាបថា នៅពិធីនាព្រឹកស្អែកនេះ ក៏នឹងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ ភ្ញៀវជាតិ និងអន្ដរជាតិជាច្រើនរូបទៀតផងដែរ៕