(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ លោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ បណ្តុះបណ្តាលក្រមសីលធម៌អាចារ្យខ្មែរ ជំនាន់ទី២៥។
ក្នុងនោះក៏មានការអញ្ជើញចូលរួមដោយតំណាងក្រសួង អប់រំ យុវជន និងកីឡា ក្រសួងវប្បធម៌ និងក្រសួងទេសចរណ៍ ព្រមទាំងថ្នាក់ដឹកនាំ ព្រះសង្ឃ និងមន្ត្រីរាជការប្រមាណ ជាង១០០នាក់ផងដែរ។
កម្មវិធីនេះក៏មានការចូលរួមឧទ្ទេសនាមដោយព្រះឧទ្ទេសាចារ្យឧទ្ទេសាចារ្យចំនួន២០មុខវិជ្ជាធំៗ ស្មើនឹង៦៥ម៉ោង ដើម្បីពង្រឹង និងពង្រីកចំណេះដឹងដល់លោកអាចារ្យ ទូទាំង២៥រាជធានី-ខេត្ត ឲ្យមានច្បាប់គោលរួមគ្នា ក្នុងការអប់រំដល់ ប្រជាពុទ្ធបរិស័ទឲ្យប្រកបដោយគុណធម៌ សីលធម៌ រួមចំណែកដល់ការអភិវឌ្ឍជាតិជាមួយរាជរដ្ឋាភិបាល៕