Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យតែងតាំងមន្ត្រី៣រូប ជាអភិបាលរងខេត្តព្រៃវែង

02-08-2017 18:40

(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យដំឡើងឋានន្តរសិក្តិ និងតែងតាំងមន្ត្រីរាជការ៣រូប ជាអភិបាលរងខេត្តព្រៃវែង។

មន្ត្រីទាំង៣រូបនោះរួមមាន៖

១៖ លោក ឌុច គន្ធា ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៤ ឲ្យកាន់មុខតំណែងជាអភិបាលរងខេត្តព្រៃវែង (អតីតអភិបាលស្រុកស្វាយអន្ទរ)។

២៖ លោក សួន សុម៉ាលីន ពីឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ២ ទៅឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៤ នៃក្រមខណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ និងតែងតាំងជាអភិបាលរងខេត្តព្រៃវែង។

៣៖ លោក ហែន បាគគង់ ពីឋានន្តរស័ក្តីអនុមន្ត្រី ថ្នាក់លេខ១ ទៅឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៤ នៃក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងតែងតាំងជាអភិបាលរងខេត្តព្រៃវែង។