(ភ្នំពេញ)៖ ក្រោមការគាំទ្រ ពីអតិថិជនជាច្រើន ដឹ ភីហ្សា ខមផេនី ក្នុងការផ្តល់ជូន ឈុតអាហារថ្ងៃត្រង់ពិសេស ក្នុងតម្លៃត្រឹមតែ ៣.៩៩ដុល្លារ ប៉ុណ្ណោះ ពីម៉ោង១០ព្រឹក ដល់ម៉ោង ៣រសៀល រៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ សម្រាប់ដឹ ភីហ្សា ខមផេនី សាខាបឹងកេងកង សាខាសន្សំកុសល សាខាម៉ៅសេទុង សាខាសាមគ្គី សាខាអ៊ែតវូត សាខាសូរិយា សាខាព្រែកលៀប សាខាភ្នំពេញថ្មី និងសាខាសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ(PPIU) ដែលការផ្តល់ជូននេះ សម្រាប់តែការបរិភោគក្នុងហាងតែប៉ុណ្ណោះ ។

ចាប់តាំងពីឆ្នាំ២០០៥ មកដល់បច្ចុប្បន្ននេះ ដឹ ភីហ្សា ខមផេនី មានចំនួន ២៤ហាង រួមមាន ភីហ្សាសាខា បាត់ដំបង សាខាក្រុងព្រះសីហនុ សាខាក្រុងតាខ្មៅ សាខាក្រុងសៀមរាប សាខាផ្សារទំនើបសូរិយា សាខាកាល់ម៉ែត សាខាស្តាតចាស់ សាខាមុនីវង្ស សាខាវិមានទិព្វ សាខាមាត់ទន្លេ សាខាកម្ពុជាក្រោម សាខាអ៊ែតវ៉ូត សាខាសកលវិទ្យាល័យ PPIU សាខាស្ទឹងមានជ័យ សាខា ធីខេ អាវេនញូទួលគោក សាខាផ្សារទំនើបអ៊ីអនម៉ល សាខាម៉ៅសេទុង សាខាវត្តសន្សំកុសល សាខាសាមគ្គី សាខាបឹកេងកង សាខាចោមចៅ សាខាព្រែកលៀប សាខាក្រុងប៉ោយប៉ែត និងសាខាភ្នំពេញថ្មី។

គួរំលឹកថា ដឹ ភីហ្សា ខមផេនី កម្ពុជា ជាហាងភីហ្សាដែរឈានមុខគេទំាងរសជាតិ សេវាកម្ម ជម្រើសមានច្រើនប្រភេទ នឹងមានសាខាច្រើននៅក្នុងកម្ពុជា ហើយក៏ត្រូវបានទទួលសិទិ្ធនំាចូល និងចែកចាយ ស្របច្បាប់សម្រាប់ទីផ្សារកម្ពុជា ដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេបូឌា (RMA Cambodia)។ EFG ក៏ទទួលបានសិទិ្ធនំាចូលនូវផលិតផល និងសេវាកម្មល្បីៗ លើពិភពលោកជាច្រើនទៀត ដូចជា៖ ខួស្តារ ខូហ្វី (Costa Coffee) ហាងការ៉េម ដេរី ឃ្វីន (Dairy Queen) ប៊ីប៊ីឃ្យូ កម្ពុជា (BBQ Cambodia) ស្វិនសិន កម្ពុជា (Swensen’s Cambodia) ហាងនំដូណាត់ គ្រីស្ពីគ្រីម ( Krispy Kreme) និង ហាង បាប៊ីឃ្យូ ផ្លាហ្សា ( Bar B.Q Plaza) ៕