Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្ត្រីដែលព្រះរាជអាជ្ញាបញ្ជាឲ្យនាំខ្លួន រឿងជួលរថយន្តជិះ មិនព្រមប្រគល់ឲ្យម្ចាស់វិញ ចេញមុខបំភ្លឺជាសាធារណៈថា «ជារឿងទិញបង់រំលោះ»

02-08-2017 13:34

(ភ្នំពេញ)៖ ក្រោយអង្គភាពព័ត៌មាន Fresh News ចេញផ្សាយនូវអត្ថបទមួយមានចំណងជើងថា «ចាប់ខ្លួននាយរងនគរបាលប៉ុស្ដ៍អន្តោប្រវេសន៍ ព្រលានយន្តហោះភ្នំពេញ ពាក់ព័ន្ធករណីជួលរថយន្តគេជិះ មិនយកទៅសងម្ចាស់វិញ» រួចមក សាមីខ្លួនគឺស្ត្រីឈ្មោះ ថន គារ៉េនណា បានចេញមុខមកអះអាងថា ករណីខាងលើនេះ គឺផ្ដើមចេញពីរឿងទិញរថយន្តបង់រំលោះ មិនមែនករណីជួលរថយន្តជិះ ហើយមិន យកទៅប្រគល់ឲ្យម្ចាស់គេវិញនោះទេ។

ស្ត្រីឈ្មោះ ថន គារ៉េនណា បានឆ្លើយថា ករណីនេះមិនមែនជារឿងឆបោកទេ ទាក់ទងនឹងការលក់ទិញដោយការ បង់រំលោះធម្មតា ជារឿងស៊ីវិល មិនមែនជារឿងបទល្មើសព្រហ្មទណ្ឌឡើយ ជារឿងកិច្ចសន្យាលក់ទិញដោយបង់រំលោះ មិនមែនជាការជួលរថយន្តប្រើប្រាស់ទេ ហើយរឿងនេះកំពុងតែដំណើរការនៅឡើយ។

សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវកម្ពុជាក្រោម លោក ខាំ សុផារី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះទៅបញ្ជាឲ្យនាំខ្លួនស្ត្រីឈ្មោះ ថន រ៉េនណា ជាមួយរថយន្តម៉ាក Lexus RX330 មួយគ្រឿង តាមដីកាសម្រេចចាត់ចែងរក្សាការពាររបស់ លោក គឹម ម៉េង ចៅក្រមនៃសាលាដំបូងខេត្តកណ្តាល យកទៅសួរនាំ នៅសាលាដំបូងរាជធានីភ្នំពេញ តែក្រោយមកព្រះរាជអាជ្ញាររង បានអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញ ដោយទុកតែរថយន្តនៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយបន្តប៉ុណ្ណោះ។

ខាងក្រោមនេះ ជាលិខិតបំភ្លឺរបស់ស្ត្រីឈ្មោះ ថន គារ៉េនណា៖