Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សូមស្វែងយល់ពីខ្លឹមសារលម្អិត វិសោធនកម្មច្បាប់ស្តីពី គណបក្សនយោបាយ ដែលបានចូលជាធរមាន បន្ទាប់ពី​ចុះហត្ថលេខាដោយប្រមុខរដ្ឋស្តីទី (មាននៅខាងក្រោម)

02-08-2017 13:31

(ភ្នំពេញ)៖ វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបានចូលជាធរមានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ ក្រោមការប្រកាស ឱ្យប្រើប្រាស់ដោយប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។

នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧នេះ អង្គភាពព័ត៌មាន Fresh News បានទទួលទាំងស្រុងពីខ្លឹមសារលម្អិត នៃវិសោធនកម្មច្បាប់ស្តីពី គណបក្សនយោបាយ ដើម្បីយកមក ផ្សព្វផ្សាយជូន ដល់សាធារណជន ស្វែងយល់បន្ថែមទៀត។ (មាននៅខាងក្រោម)

សូមបញ្ជាក់ថា សេចក្តីស្នើវិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបានផ្តួចផ្តើមឡើងជាថ្មី ដោយក្រុមតំណាងរាស្រ្ត គណបក្សប្រជាជនកម្ពុជា។

ច្បាប់ថ្មីនេះត្រូវបានកែប្រែចំនួន ៥មាត្រា ក្នុងនោះមាត្រា ៦ថ្មី(ពីរ) មាត្រា១១(ថ្មី) មាត្រា៤៤ថ្មី(ពីរ) មាត្រា៤៥ថ្មី(ស្ទួន) និងមាត្រា៤៨ថ្មី (សួន) ជាដើម។ មាត្រា៦ ថ្មី(ពីរ) បានកំណត់ថា គណបក្សនយោបាយមិនត្រូវឃុបឃិត ឬប្រើប្រាស់សារជាសំឡេង រូបភាពឯកសារជា លាយលក្ខណ៍អក្សរ ឬសកម្មភាព របស់ទណ្ឌិតជាប់ទោសបទឧក្រិដ្ឋ ឬពីបទមជ្ឈឹម ដើម្បីជាផលប្រយោជន៍នយោបាយខ្លួនឡើយ។ ដោយឡែក មាត្រា៤៨ថ្មី (សួន) ក៏បានកំណត់មិនអនុញ្ញាតឱ្យ គណបក្សនយោបាយណា មានឈ្មោះ ឬរូបរបស់រូបវ័ន្តបុគ្គលផងដែរ។

សូមអានខ្លឹមសារលម្អិត នៃវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយខាងក្រោមនេះ៖