(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុនបានបញ្ចេញថវិកា ១, ២២១, ៨១៨ ដុល្លារសហរដ្ឋអាមេរិក ជាវិភាគទានសម្រាប់ឆ្នាំសារពើពន្ធ២០១៧ របស់ខ្លួន ដើម្បីផ្តល់ជូនភាគីអង្គការ សហប្រជាជាតិ ជួយទ្រទ្រង់ដំណើរការរបស់សាលាក្តីខ្មែរក្រហម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧នេះ។

បើតាមសេចក្តីប្រកាសព័ត៌មាន រដ្ឋាភិបាលជប៉ុន បាន និងកំពុងជួយដល់អង្គជំនុំជម្រះវិសាមញ្ញា ក្នុងតុលាការកម្ពុជា តាំងពីដើមដំបូង ហើយគិតមកដល់ពេលនេះ ជំនួយហិរញ្ញាវត្ថុ ពីប្រទេសជប៉ុន សម្រាប់តុលាការនេះ មានចំនួនជាង៨៦លានដុល្លារសហរដ្ឋអាមេរិក ដោយគិតរួមទាំងការបញ្ចេញថវិកាលើកនេះ ប្រហាក់ប្រហែល នឹង៣១ភាគរយ នៃថវិកាសរុប ដែលបានផ្តល់ដោយប្រទេសផ្តល់ជំនួយជូនភាគីជាតិ និងភាគីអង្គការសហប្រជាជាតិ នៃ អ.វ.ត.ក។ លើសពីនេះ ប្រទេសជប៉ុន រួមជាមួយប្រទេសបារាំង ក្នុងឋានៈជាសហប្រធាន នៃមិត្តរបស់ អ.វ.ត.ក បានតាមដានដំណើរការតុលាការនេះយ៉ាងសកម្មផងដែរ

សូមអានសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ដែលមានខ្លឹមសារដូចខាងក្រោមនេះ៖