(ភ្នំពេញ)៖ ក្រុមហ៊ុន Hyundai ផ្ដល់ជូន Promotion ពិសេស ជាច្រើនដល់អតិថិជន ក្នុងឱកាសអបអរសាទររថយន្ដ Hyundai ឆ្នាំ២០១៨ សេរីថ្មីច្រើន ម៉ូឌែល មកលក់នៅក្នុងប្រទេសកម្ពុជា។

រថយន្ដស៊េរីចុងក្រោយឆ្នាំ២០១៨ របស់ Hyundai មានបំពាក់ Option ល្អបំផុត មានប្រយោជន៍ជាច្រើន ជាពិសេសនោះគឺ ប្រព័ន្ធសុវត្ថិភាពលំដាប់ខ្ពស់ទៀតផង។ ក្រុមហ៊ុន Hyundai ក៏មានផ្ដល់ជូនកញ្ចប់អត្ថប្រយោជន៍ពិសេសជាច្រើន រហូតដល់​​​៦ពាន់ដុល្លារ និងការធានាលើគុណភាពយូរបំផុតរហូតដល់៥ឆ្នាំ ជាមួយនឹងតម្លៃល្អជាងម៉ាកដទៃ ដែលមាន Option ដូចគ្នា។

រថយន្ដទាំងនោះរួមមាន Tucson 2018 រថយន្ដលក្ខណៈគ្រួសារ៥កៅអី បន្ថែមជូនតម្លៃពិសេស អេក្រង់ថាច់ស្រ្គីន៨អ៊ីញ ជាមួយកម្មវិធីប្រាប់ពីទីតាំង(Navigation) ការធានាលើគុណភាពរយៈពេល៥ឆ្នាំ ឬ១០ម៉ឺនគីឡូម៉ែត្រ គ្រឿងតុបតែងពិសេស និងប័ណ្ណ សេវាថែទាំរថយន្ដ VIP និងកូនរថយន្ដតាំងលម្អដ៏ស្រស់ស្អាតមួយ។ រថយន្ដ Santa Fe 2018 (រថយន្ដគ្រួសារ ៧កៅអី) ក៏មានផ្ដល់ជូនតម្លៃល្អជាងគេ ការធានាលើគុណភាពរយៈពេល៥ឆ្នាំ ឬ១០ម៉ឺនគីឡូម៉ែត្រ រួមទាំងគ្រឿងតុបតែងពិសេស និង ប័ណ្ណសេវាថែទាំVVIPផងដែរ។

ជាមួយគ្នានោះចំពោះរថយន្ដ១២កៅអី H-1 ស៊េរីថ្មី (ជារថយន្ដដែលមានបំពាក់ប្រព័ន្ធសុវត្ថិភាពមកជាមួយ និងជារថយន្ដ ពហុបំណងលក់ដាច់បំផុតនៅកម្ពុជា) ក៏មានបន្ថែមជូនអត្ថប្រយោជន៍ពិសេសច្រើនផងដែរ។ សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងលេខទូរស័ព្ទ ០៩៧ ៧៥៥ ៨១ ៣៣៕