(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចេញផ្សាយតារាងតម្លៃប្រេងឥន្ធនៈ ដែលត្រូវលក់រាយតាម បណ្តាស្ថានីយប្រេងទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១១ ខែសីហា មានដូចជា៖

* តម្លៃសាំងធម្មតា ត្រូវលក់មិនឲ្យលើសពី ៣,៦៥០រៀលក្នុង១លីត្រ * តម្លៃសាំងស៊ុបពែរ ត្រូវលក់មិនឲ្យលើសពី ៣,៧០០រៀលក្នុង១លីត្រ * តម្លៃម៉ាស៊ូត ត្រូវលក់មិនឲ្យលើសពី ៣,៤០០រៀលក្នុង១លីត្រ៕