(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ លោក លឹម ជាវុត្ថា, កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, លោក ហួន លីហួ, រាយការណ៍ព័ត៌មានទាំងនេះ៖

 

* ព័ត៌មានជាតិ (Cambodia News)
១៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អ្នកលេង Facebook ទាំងឡាយ កុំបំពុលបរិយាកាសអំពីរឿងចាប់ក្មេងនៅកម្ពុជា ជាទង្វើគ្រោះថ្នាក់សម្រាប់ជាតិណាស់
២៖ សម្តេចតេជោ ហ៊ុន សែន ព្រមានធ្ងន់ៗដល់មេបក្សប្រឆាំងថា បើបន់ឲ្យ «ហ៊ុន សែន» ស្លាប់ អ្នកឯងស្លាប់ដែរ
៣៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យបិទអង្គការ AIM ដែលប្រមាថធ្ងន់ធ្ងរដល់ស្រ្តីកម្ពុជា ព្រោះជាទង្វើមិនអាចអត់អោនឲ្យបាន, អង្គការនេះត្រូវតែចាកចេញពីកម្ពុជា ទោះបីក្នុងតម្លៃណាក៏ដោយ
៤៖ ក្រសួងកិច្ចការនារី ចេញសេចក្តីថ្លែងការណ៍ថា អង្គការ AIM បំភ្លៃព័ត៌មាន «ក្មេងស្រីកម្ពុជា ត្រូវបានម្តាយលក់ឱ្យបម្រើផ្លូវភេទ» ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន
៥៖ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសជប៉ុន នាថ្ងៃទី០៦ ខែសីហា
៦៖ យុទ្ធនាការថ្ងៃដំបូង មានប្រជាពលរដ្ឋជិត៤០០នាក់ បានចូលរួមបរិច្ចាគថវិកាដើម្បីជួយកសាងចេតិយជូនសពលោកបណ្ឌិត កែម ឡី, ថ្ងៃស្អែកយុទ្ធនាការនេះនឹងបន្តទៀត
៧៖ ព្រះរាជអាជ្ញារង សៀង សុខ បញ្ជាឲ្យសមត្ថកិច្ចចុះបិទក្រុមហ៊ុន «ខ្មែរស៊ឺវីស» នៅខណ្ឌដង្កោ សង្ស័យកេងប្រវ័ញ្ចកម្លាំងពលកម្មខុសច្បាប់ ឬនាំពលករខុសច្បាប់ទៅក្រៅប្រទេស
៨៖ បង់ក្លាដេសចុះកិច្ចព្រមព្រៀងទិញអង្ករ១លានតោន ពីរាជរដ្ឋាភិបាលកម្ពុជា
៩៖ ព្រះរាជអាជ្ញាបញ្ចប់ការសួរនាំ ជនដែលបង្ហោះ Facebook រឿងចាប់ក្មេងវះយកគ្រឿងក្នុង និងបញ្ជូនបន្ដទៅដៃចៅក្រម តែផុតម៉ោងរដ្ឋបាលត្រូវរង់ចាំសួរនាំបន្តនៅថ្ងៃស្អែក

* ព័ត៌មានអន្តរជាតិ (World News)
១៖ ជាចុងក្រោយ លោកស្រី យីងឡាក់ ប្រាប់ទៅតុលាការថា ខ្លួនមិនបានក្បត់នឹងការសន្យាឡើយ ខណៈសាលក្រមនឹងចេញនៅថ្ងៃ២៥សីហា
២៖ ស្ថានការណ៍ដ៏អាក្រក់ កំពុងគ្របដណ្តប់វេណេអេឡាស៊ុយអេឡា ក្រោយការបោះឆ្នោតសភាធម្មនុញ្ញ ដោយមេបក្សប្រឆាំងត្រូវចាប់ខ្លួន និងអាមេរិកប្រកាសដាក់ទណ្ឌកម្មធ្ងន់ៗ
៣៖ កងកម្លាំងពិសេសកូរ៉េខាងត្បូង បញ្ជាផ្ទាល់ដោយ លោក មូន ជែអ៊ីន កំពុងត្រៀមធ្វើឃាត លោក គីម ជុងអ៊ុន និងវាយប្រហារទ្រង់ទ្រាយធំលើកូរ៉េខាងជើង
៤៖ អាមេរិកអះអាងថា នាវាមុជទឹកកូរ៉េខាងជើង កំពុងចល័តខុសពីធម្មតាក្នុងសមុទ្រជប៉ុន សង្ស័យត្រៀមបាញ់មីស៊ីលចេញពីក្នុងទឹក
៥៖ មន្ត្រីជាន់ខ្ពស់សេតវិមានអាមេរិក ដែលទើបត្រូវតែងតាំងកាលពី១១ថ្ងៃមុន ឥឡូវសុំលាលែងពីតំណែងហើយ ៕