(ភ្នំពេញ)៖ ក្រសួងកិច្ចការនារី នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧នេះ បានចេញសេចក្តីថ្លែងការណ៍ថា អង្គការ AIM បានបំភ្លៃព័ត៌មានជុំវិញវីដេអូឯកសារ «ក្មេងស្រីកម្ពុជា ត្រូវបានម្តាយលក់ឱ្យបម្រើផ្លូវភេទ» ដែលផ្សាយនៅលើ CNN និង ABC ដើម្បីប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួន។ ជាមួយគ្នានេះ ក្រសួងកិច្ចការនារី បានស្នើឱ្យ មានវិធានការផ្លូច្បាប់ ទៅលើអង្គការ និងបុគ្គលដឹកនាំរបស់អង្គការនេះ។
សូមបញ្ជាក់ថា នាថ្មីៗនេះ ទូរទស្សន៍ CNN របស់សហរដ្ឋអាមេរិក និង ទូរទស្សន៍ ABC បានផ្សព្វផ្សាយនូវចំណងជើងដ៏គួរឱ្យភ្ញាក់ផ្អើលមួយថា «ក្មេងស្រីកម្ពុជា ត្រូវបានម្តាយលក់ឱ្យបម្រើផ្លូវភេទ»។ ការផ្សព្វផ្សាយនេះ បានរងប្រតិកម្មយ៉ាងខ្លាំងពីរាជរដ្ឋាភិបាលកម្ពុជា ដោយចាត់ទុកថា ជាការប្រមាថមើលងាយដល់ ស្រ្តីខ្មែរ និងក្មេងស្រីខ្មែរ។
ទោះជាយ៉ាងណា បន្ទាប់ពីមានការផ្សព្វផ្សាយបែបនេះ រាជរដ្ឋាភិបាល បានរកឃើញថា អង្គការអន្តរជាតិ AIM គឺជាអ្នកនៅពីក្រោយខ្នង នៃការផ្សព្វផ្សាយនេះ ដោយបានផ្តល់ព័ត៌មានបំភ្លៃ ដល់ CNN។
នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសឱ្យបិទអង្គការ AIM នេះហើយបណ្តេញចេញពីកម្ពុជា ជុំវិញការប្រព្រឹត្តទង្វើដែលមិនអាចអត់ឱនឱ្យបានឡើយ។
ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់ក្រសួងកិច្ចការនារី៖