Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រៅពីចាប់រថយន្តទំនើបអត់ពន្ធ, នៅពេលនេះកម្លាំងគយចល័តបន្តចុះចាប់ដល់ អាប៊ុលឈូសឆាយដី១៣គ្រឿង ដែលអត់បង់ពន្ធនាំចូល, ការបង់ពន្ធ១គីឡូក្រាម បង់១ដុល្លារ

01-08-2017 17:40

(រតនគិរី)៖ កម្លាំងគយចល័ត សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស បានចុះទៅចាប់គ្រឿងយន្ត ប្រភេទអាប៊ុលឈូសដីចំនួន១៣គ្រឿង ដែលអត់ពន្ធ នាំចូលនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅភូមិតាអង១ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី ដែលមានម្ចាស់ផ្ទះឈ្មោះ ស្រ៊ុន ផេង ភេទប្រុស អាយុ៥១ឆ្នាំ។

ការចុះបង្ក្រាបគ្រឿងយន្តអត់ពន្ធនេះ ត្រូវបានលោក ព្រាប គារ៉ាត់ មន្ត្រីគយចល័ត បានថ្លែងប្រាប់ Fresh News ឲ្យដឹងថា អាប៊ុលឈូសដីចំនួនទាំង១៣គ្រឿងនេះ គ្មានពន្ធនាំចូលតាមច្រករបៀងពីប្រទេសវៀតណាម ហើយកម្លាំងគយចល័តដឹកនាំដោយលោក បានចុះរឹបអូសយកទៅរក្សាទុកនៅសាខាគយចល័ត ខេត្តរតនគិរី ដើម្បីរង់ចាំម្ចាស់មកដោះស្រាយតាមផ្លូវច្បាប់។

ការចុះឃាត់នេះធ្វើឡើងដោយសហការជាមួយ កម្លាំងអាវុធហត្ថខេត្ត និងកម្លាំងគយចល័តនៅក្នុងមូលដ្ឋាន ក្រោមការបញ្ជាផ្ទាល់ពីលោក កើត សុធារ៉ា ប្រធាននាយកដ្ឋាន។ លោក ព្រាប គារ៉ាត់ បានបញ្ជាក់បន្តថា គ្រឿងចក្រខាងលើនេះ ត្រូវបង់ពន្ធគីឡូក្រាមក្នុង១គីឡូ គឺបង់១ដុល្លារ៕