(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧នេះ លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង និងលោកវេបណ្ឌិត ម៉ម ម៉ាល័យ អនុប្រធានមន្ទីរសុខាភិបាលខេត្ត និងជាប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកំពង់ឆ្នាំងអាណត្តិទី១ បានចុះសួរសុខទុក្ខ និងពិនិត្យមើលអ្នកជំងឈឺដែលកំពុងសម្រាក ព្យាបាល នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។
លោកវេបណ្ឌិត ម៉ម ម៉ាល័យ បានដឹងថា សកម្មភាពដែលក្រុមការងារបានធ្វើកន្លងមកនេះ គឺបានផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រង លើការងារប្រកប ដោយវិជ្ជាជីវៈឯកជន ក្នុងវិស័យវេជ្ជសាស្រ្ត អមវេជ្ជសាស្រ្ត និងជំនួយវេជ្ជសាស្រ្ត។
យោងរបាយការណ៍ស្ដីពី ស្ថិតនៃការប្រើប្រាស់សេវាថែទាំសុខភាពរបស់ប្រជាពលរដ្ឋ រយៈពេល៦ខែ ដើមឆ្នាំ២០១៧ មានដូចខាងក្រោម៖
ទី១៖ ការពិគ្រោះព្យាបាលជំងឺក្រៅករណីថ្មី១,៧២,១០៧ករណី, ពិគ្រោះជំងឺក្រៅសរុប១,៧៧,៦០១ករណី ក្នុងចំនួនខាងលើ
ទទួលការបង់ថ្លៃដោយរាជរដ្ឋាភិបាលចំនួន៤,៤៦១៥ករណីស្មើ២៥% នៃប្រជាជនមកពិនិត្យព្យាបាលសរុប។ លើកលែងការបង់ថ្លៃសេវាចំនួន ១,៨៣០៧ករណី។
ទី២៖ ចំនួនអ្នកជំងឺសំរាកព្យាបាលសរុប១០៧៧២ករណី ចំនួនអ្នកជំងឺបានទទួលការបង់ថ្លៃសេវាជួសដោយរដ្ឋភិបាលចំនួន២៥៨០ករណី ស្មើ២៤% នៃអ្នកជំងឺសម្រាកព្យាបាលសរុបចំនួនអ្នកជំងឺ លើកលែកការបង់ថ្លៃសេវា៥៦៧ករណី។
ទី៣៖ ការថែនាំស្ត្រីមានផ្ទៃពោះ បានពិនិត្យផ្ទៃពោះសរុប៣១២៣៦លើក, ស្ត្រីមានផ្ទៃពោះដែលបានទទួលកាបង់ថ្លៃសេវា ជំនួសដោយរាជរដ្ឋាភិបាល១,៦៦៤នាក់។
ទី៤៖ ស្ត្រីសម្រាលកូននៅមណ្ឌុលសុខភាព៥,៨៩៩នាក់, ស្ត្រីសម្រាលកូននៅមន្ទីរពេទ្យបង្អែកចំនួន១១៥៣នាក់, ស្ត្រីសម្រាលកូនដែលបានទទួល ការបង់ថ្លៃសេវាជួសដោយរដ្ឋាភិបាល៧៨២នាក់, ស្ត្រីសម្រាលកូនដែលបានទទួលការលើកលែងការបង់ថ្លៃសេវា៨០២នាក់។
ទី៥.ចាក់ថ្នាំបង្ការតេតាណូសស្ត្រីវ័យបន្តពូជចំនួន១០៩៤៨នាក់, ចាក់ថ្នាំតេតាណូសស្ត្រីមានផ្ទៃពោះ,៧៦៨៨នាក់, កុមារអាយុក្រោម១ឆ្នាំ បានទទួលថ្នាំបង្ការវ៉ាក់សាំងគ្រប់មុខចំនួន៧៥១៥នាក់៕