Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គស្នងការនគរបាលជាតិ ស្នើឲ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករ រឹតបន្តឹងការនាំចូលឧបករណ៍ សម្ភារៈបរិក្ខាបង្ការពន្លត់អគ្គិភ័យ និងឧបករណ៍សម្ភារៈងាយឆាបឆេះ

01-08-2017 13:08

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧នេះ បានចេញលិខិតផ្ញើទៅកាន់ អគ្គយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីស្នើឲ្យស្ថាប័នពិនិត្យការនាំចូលទំនិញមួយនេះ រឹតបន្តឹងការនាំចូលឧបករណ៍ សម្ភារៈ បរិក្ខាបង្ការពន្លត់អគ្គិភ័យ និងឧបករណ៍សម្ភារៈ ទុកសារធាតុងាយឆេះ ងាយផ្ទុះឆេះ ចូលប្រទេសកម្ពុជា តាមច្រកទ្វាព្រំដែនអន្តរជាតិ និងច្រកទ្វារទ្វេភាគី។

ការស្នើរបស់អគ្គស្នងការនគរបាលជាតិ យ៉ាងដូច្នេះធ្វើឡើងបន្ទាប់ពីនគរបាលមានសមត្ថកិច្ច ស្រាវជ្រាវរកឃើញថា នៅតាមគោលដៅ ចែកចាយ និងតាមទីផ្សារមួយចំនួន មានការដាក់តាំងលក់ឲ្យអតិថិជន ជាវយកទៅប្រើប្រាស់ផ្ទាល់ខ្លួន ដាក់តាមគេហដ្ឋានឬគោលដៅ នានានូវផលិតផលបង្ការពន្លត់អគ្គិភ័យ មានស្លាកសញ្ញាសម្គាល់គ្មានប្រភពផលិត និងគ្មានគុណភាពត្រឹមត្រូវ ដែលជាហេតុធ្វើឲ្យមានកត្កា អវិជ្ជមានធ្ងន់ធ្ងរ ដល់ការបង្ការនិងពន្លត់អគ្គិភ័យពិសេស ពេលកើតហេតុដំបូងនិងធ្វើឲ្យបាត់បង់ទំនុកចិត្ត របស់ប្រជាពលរដ្ឋចំពោះស្ថាប័ន មានសមត្ថកិច្ច ក្នុងការគ្រប់គ្រងត្រួតពិនិត្យ ការនាំចូលឧបករណ៍សម្ភារៈទាំងអស់នោះ។

អគ្គស្នងការនគរបាលជាតិ ក៏បានបញ្ជាក់ទៀតថា ការឲ្យនាំចូលសម្ភារៈឧបករណ៍បរិក្ខាបង្ការនិងពន្លត់អគ្គិភ័យចាំបាច់ត្រូវមានអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតឲ្យនាំចូល ចេញដោយអគ្គស្នងការដ្ឋាននគរបាលជាតិ ហើយក្នុងករណីមានសង្ស័យពាក់ព័ន្ធនឹង ការនាំចូលសម្ភារៈ ឧបករណ៍ទាំងនោះ សូមរាយការណ៍មកអគ្គស្នងការនគរបាលជាតិ៕