(ភ្នំពេញ្ម)៖ កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ ដែលនាំលោកអ្នក ឈានទៅអនាគតដ៏ត្រចះត្រចង់ជីវិតរបស់មនុស្សម្នាក់តែងតែមានការប្រែប្រួល និងការវិវត្តន៍ទៅមុខឥតឈប់ឈរពីសម័យកាលមួយទៅសម័យកាលមួយ។

ដោយហេតុចម្បងមួយនេះ វិទ្យាស្ថាន CamEd Business School គឺជាវិទ្យាស្ថានមួយដែលមានការបណ្ដុះបណ្ដាលលើជំនាញគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម និងជាវិទ្យាស្ថានមួយនៅប្រទេសកម្ពុជាដែលទទួលបានការទទួលស្គាល់កម្រិតផ្លាទីនីមពីសមាគមគណនេយ្យករជំនាញនៅចក្រភពអង់គ្លេសដែលហៅកាត់ថា ACCA។ វិទ្យាស្ថាន CamEd Business School បានត្រៀមខ្លួនរួចជាស្រេចដើម្បីបណ្ដុះបណ្ដាលសិស្ស និស្សិតអោយក្លាយជាគណនេយ្យករ ហិរញ្ញិក និងសវនករជំនាញមួយរូប ដោយ រាល់ការបណ្ដុះបណ្ដាលនូវចំណេះដឹង និងជំនាញវិជ្ជាជីវៈទាំងអស់ត្រូវបានផ្អែកទៅលើស្តង់ដារគណនេយ្យ IFRS និងបំពេញតាមតម្រូវការអប់រំ IFAC ផងដែរ។ ម៉្យាងទៀតកម្មវិធីសិក្សាទាំងអស់ត្រូវបានបណ្ដុះបណ្ដាលដោយសាស្ត្រាចារ្យដែលមានទាំងចំណេះដឹង និងបទពិសោធន៍ច្រើនឆ្នាំមកពីបណ្ដាប្រទេសមួយចំនួនដូចជា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស សង្ហិបុរី ម៉ាឡេស៊ី ហុងកុង និងហ្វីលីពីនជាដើម។

អ្វីដែលពិសេសបំផុតនោះគឺការសិក្សាថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថាន CamEd Business School និស្សិតនឹងទទួលបានសញ្ញាបត្រពីរក្នុងពេលតែមួយដូចជាបរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុដែលទទួលស្គាល់ដោយក្រសួងអប់រំយុវជន និងកីឡា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងសញ្ញាបត្រជំនាញអ្នកបច្ចេកទេសផ្នែកគណនេយ្យ (CAT) ពីសមាគមគណនេយ្យករជំនាញ ACCA នៅចក្រភពអង់គ្លេស ដែលទទួលស្គាល់រហូតដល់ ១៨៣ប្រទេសលើពិភពលោកផងដែរ។ លើសពីនេះទៅទៀត វិទ្យាស្ថាន CamEd Business School ក៏បានផ្ដល់នូវសេវាកម្មការងារជូននិស្សិតគ្រប់រូបដូចជាការពិគ្រោះយោបល់ពីអាជីពការងារ ការរៀបចំប្រវត្តិរូបការងារ និងការស្វែងរកការងារជូននិស្សិត ដោយវិទ្យាស្ថាន CamEd បានសហការជាមួយក្រុមហ៊ុនសវនកម្មអន្តរជាតិធំៗដូចជា KPMG PwC BDO Deloitte និងធនគារកាណាឌីយ៉ា និង ANZ Royal ជាដើម។

ជាមួយគ្នានេះដែរ សម្រាប់សិស្សានុសិស្សដែលមិនទាន់ប្រឡងបញ្ចប់ថ្នាក់ទី១២ដែលនឹងត្រៀមខ្លួនប្រឡងសញ្ញាបត្រទុតិយភូមិនៅពេលខាងមុខនេះក៏អាចចុះឈ្មោះធ្វើតេស្តប្រឡងដើម្បីសិក្សានៅវិទ្យាស្ថាន CamEd Business School លើថ្នាក់បរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុដូចគ្នា។

តើសិស្សានុសិស្សបានត្រៀមខ្លួនរួចជាស្រេច និងរៀបចំផែនការសម្រាប់ជីវិតសិក្សា និងជីវិតការងាររួចរាល់ហើយឬនៅ? ចាប់ផ្ដើមទទួលចុះឈ្មោះចូលរៀនវគ្គសិក្សាថ្មីពីថ្ងៃនេះរហូតដល់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១៧។

សម្រាប់ពត៌មានលំអិតសូមចូលទៅកាន់គេហទំព័រ www.cam-ed.com ឬទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ៖ ០២៣ ៩៨៦ ៥២២/៥២៣ ឬ ០១២ ៦១៨ ៩៨៨ ៕