(ភ្នំពេញ)៖ បន្ទាប់ពីចេញពណ៌ថ្មីដ៏ស្រស់ស្អាតនៃកំពូលទូរស័ព្ទដៃ Galaxy S8 & S8+ ពេលនេះ ក្រុមហ៊ុនសាមសុង ក៏មានកម្មវិធីពិសេសផ្តល់ជូនដល់អ្នកគាំទ្រ ក្នុងការ បង់រំលោះទូរស័ព្ទដៃ Galaxy S8 & S8+ ដោយមិនមានការប្រាក់ និងមានកាដូពិសេសជាច្រើន ចាប់ពីថ្ងៃទី១ សីហា រហូតដល់ថ្ងៃ ៣០កញ្ញានេះ នៅតាមបណ្តាហាងទំនើបរបស់សាមសុង មួយចំនួន។

អតិថិជនអាចបង់រំលោះ Galaxy S8 & S8+ ពណ៌ណាមួយក៏បាន ជាមួយគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុអ៊ីអន ដោយមិនមានការប្រាក់ និងមានថែមជូននូវម៉ែមម៉ូរីសាមសុង ទំហំ៦៤ ជីហ្គាបាយចំនួន១ សំបកទូរស័ព្ទ Stand View Cover ដ៏ទំនើប ចំនួន១ និងស៊ីមSmart ដែលមានភ្ជាប់ គម្រោង Power+1 ដោយឥតគិតថ្លៃ រួចជាស្រេច។

ការផ្តល់ជូននេះ នឹងធ្វើឡើងនៅតាមដេប៉ូចែកចាយរបស់ក្រុមហ៊ុនសាមសុងចំនួន ៩កន្លែងរួមមាន៖

ភ្នំពេញ៖ សាមសុង Showroom ផ្សារដេប៉ូ

សាមសុង Brand Shop ផ្សារថ្មី

សាមសុង Showroom បូកគោ

សាមសុង Showroom វិមានទិព្វ

សៀមរាប: SAND Electronic 

សៀមរាប​: Heng Srun

បាត់ដំបង: សាមសុង Showroom ធៀនសេង

បាត់ដំបង: សាមសុង Showroom

កំពង់ចាម: ស៊ីនហួរអេឡិចត្រូនិច

កំពូលទូរស័ព្ទដៃ Galaxy S8 & S8+ ត្រូវបានរចនារុំព័ទ្ធដោយកញ្ចក់កោងដ៏ស្រស់ស្អាត ដែលសាកសមយ៉ាងឥតខ្ចោះព្រមទាំង ប៊ូតុង home ជាប់កញ្ចក់តែម្តង។

Galaxy S8 & S8+ មានភ្ជាប់ជាមួយនូវកាស AKG ១គូ ដែលដំណើរការបានល្អ និង មិនប្រទាក់គ្នា ព្រោះវាផលិតពីលោហៈជាធាតុដើមលោហៈធាតុ។ Galaxy S8 & S8+ អាចប្រើ ស៊ីមហាយប្រីដ សម្រាប់ដាក់ស៊ីមទី២ ឬបន្ថែមមេម៉ូរី បានរហូតដល់២៥៦ ជីហ្គាបាយ។

Galaxy S8 & S8+ មានប្រព័ន្ធការពារជម្រាបទឹក និងធូលី និងមានបួនពណ៌សម្រាប់ជ្រើសរើសដូចជា ពណ៌ខ្មៅ (Midnight Black) ពណ៌មាស (Maple Golden) ពណ៌ប្រផេះបែកស្វាយ (Orchid Grey) និងពណ៌ ទឹកសមុទ្រ (Coral Blue) ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។

ប្រញាប់ឡើង! សូមអញ្ជើញមកកាន់ដេប៉ូចែកចាយរបស់ក្រុមហ៊ុន សាមសុងណាមួយក្នុងចំណោមដេប៉ូ ទាំង៩កន្លែងខាងលើ ដើម្បីទទួលបានឱកាសដ៏ពិសេសនេះ វាមានរយៈពេលត្រឹមតែ២ខែប៉ុណ្ណោះ៕