Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យផ្ទេរភារកិច្ចអភិបាលរងខេត្តកោះកុង លោក យិន សុវិនចិន្ដា ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង

01-08-2017 09:54

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចេញអនុក្រឹត្យផ្ទេរភារកិច្ចលោក យិន សុវិនចិន្ដា ពីអភិបាលរងខេត្តកោះកុង មកជាអគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ។

តាមអនុក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន សែន ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧នេះ សម្រេចយ៉ាងដូច្នេះថា «ផ្ទេរភារកិច្ចលោក យិន សុវិនចិន្តា ឋានន្ដរស័ក្ដិឧត្តមមន្ដ្រី ថ្នាក់លេខ១ ពីអភិបាលរង នៃគណៈអភិបាលខេត្តកោះកុង មកជាអគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ»។

សូមអានអនុក្រឹត្យ ដែលមានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖